ទិដ្ឋភាពទូទៅ
រមណីយដ្ឋានធម្មជាតិ សំបូរព្រៃចាក គឺជារមណីយដ្ឋានមួយដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងកំពត ប្រមាណ ២០នាទី។នៅទីនោះ ពោរពេញទៅដោយសម្រស់ធម្មជាតិ ដែលអាចអោយភ្ញៀវទេសចរអាចលំហែកម្សាន្ត ជួបជុំគ្រួសារ មិត្តភក្តិ និងទទួលទានអាហារ និងភេសជ្ជៈជាច្រើនមុខក្នុងតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ ក៏មានទូកកាយ៉ាក់សម្រាប់ភ្ញៀទេសចរវអ៊ុំកម្សាន្ដផងដែរ។