ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

រមណីយដ្ឋានរហាត់ទឹក

ទិដ្ឋភាពទូទៅ

រមណីយដ្ឋានរហាត់ទឹក មានចំងាយផ្លូវប្រហែលជាង ២គីឡូមែត្រ ពីវិមានឯករាជ្យ ដោយត្រូវធ្វើដំណើរចេញ​ពីវិមានឯករាជ្យ ឆ្ពោះមកទិសខាងជើង កាត់តាមពោធិមារាម ហៅវត្តប៉ាហ៊ី ។ បើយើងគិតចាប់ពី​វត្តប៉ាហ៊ី មកជើងត្រង់ ប្រហែលជាង១គីឡូម៉ែត្រ, មានផ្លូវបំបែកមួយនៅខាងស្តាំដៃ ដោយមានផ្លាកថា រមណីយដ្ឋានរហាត់ទឹក នៅទីនោះ។ ធ្វើដំណើរតាមផ្លូវលំនោះ ប្រហែលជាង ១០០មែត្រ នឹងមកដល់​រមណីយដ្ឋានរហាត់ទឹក។​ រមណីយដ្ឋានរហាត់ទឹកស្តិតនៅតាមអូរធម្មជាតិ មានទឹកថ្លាឆ្វេងហូរមិន​ចេះដាច់ ខួបប្រាំង ខួបវស្សា ។ មានកសាងខ្ចុះស្រស់ស្អាត មានផាសុខភាព នៅតាមមាត់អូរ សំរាប់​ភ្ញៀវទេសចរណ៍អង្គុយកំសាន្ត ស្រស់ស្រូបអាហារ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ។ នៅក្នុងអូរមានកសាង ទំនប់បង្ហៀរទឹក និងមានរហាត់ទឹកមួយដ៏ធំ មួយនៅចំកណ្តាល ដែលកាលពីអតីតកាល រហាត់ទឹកនេះ គឺជាវារីអគ្គីសនី សំរាប់យកភ្លើងប្រើប្រាស់នៅក្នុងភូមិក្បែរៗនោះ។ បច្ចុប្បន្ននេះ មានទឹកជ្រៅគួរសម សំរាប់លោតលេងកំសាន្ត ,ជិះទូក, ជិះពោងកំសាន្ត ជាដើម។ លើសពីនេះ រមណីយដ្ឋានរហាត់ទឹក ក៏មានអាងទឹកកែច្នៃសំរាប់ហែលលែងកំសាន្ត មានសួនច្បារ ប្រកបដោយផ្កាចំរុះ និងមានរូបសំណាក សត្វព្រៃធម្មជាតិជាច្រើនសំរាប់គយគន់។ភ្ញៀវទេសចរណ៍ទាំងឡាយ ដែលទៅលេងកំសាន្តនៅ រមណីយដ្ឋានរហាត់ទឹក តែងតែមានអារម្មណ៍សប្បាយរីករាយ ហូបអាហារយ៉ាងឆ្ងាញ់ពិសារជាមួយ មិត្តភ័ក្ត ក្រុមគ្រួសារ ជាមួយនឹងអាហារពិសេសៗប្រចាំនៅ រមណីយដ្ឋានរហាត់ទឹក មានដូចជា៖ មាត់ដុត សម្លរម្ជូព្រៃទា បុកទឹកគ្រឿង ជាដើម ដែលមានតម្លៃសមរម្យ ដូចទៅនឹងតម្លៃនៅលើទីផ្សារ ធម្មតា៕

កថាខណ្ឌបន្ទាប់
ចូល
ទីតាំង

រមណីយដ្ឋានរហាត់ទឹក គឺជារមណីយដ្ឋាន កែច្នៃធម្មជាតិ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

កថាខណ្ឌបន្ទាប់
ចូល
គោលដៅទាក់ទាញទេសចរណ៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសំបុត្រចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
ម៉ោងចូលទស្សនា

កថាខណ្ឌបន្ទាប់
ចូល
កម្រងរូបភាព

វិស័យទេសចរណ៍ជាប់ទាក់ទង

ឆ្លើយ​តប