ទិដ្ឋភាពទូទៅ
រមណីយដ្ឋានវត្តភ្នំខ្លែង គឺជាគោលដៅទេសចរណ៍ បែបវប្បធម៌ ធម្មជាតិ ក៏ជាទីអារាម ដែលមានការចាប់អារម្មណ៍ពីសំណាក់មហាជន ឬពុទ្ធបរិស័ទជិតឆ្ងាយ ដែលតែងតែមកធ្វើការគោរពសក្ការៈ បន់ស្រន់ ស៉ំសេចក្ដីសុខ ពឹងលើជំនឿដ៏ស័ក្ដិសិទិ្ធ តាមបែបបទព្រះពុទ្ធសាសនា។ ជាទូទៅ អ្នកទេសចរទាំងឡាយ ឬប្រជាជនគ្រប់ទិសទី តែងតែមកទស្សនាកម្សាន្តលេង និងនាំយកចង្ហាន់មកធ្វើបុណ្យប្រគេនព្រះសង្ឃតាមទំនៀមទម្លាប់របស់ខ្មែរ។