ទិដ្ឋភាពទូទៅ
រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំព្រះ មានផ្ទៃដីជាង ១០០ ហិកតា ពោរពេញដោយខ្យល់អាកាសបរិសុទ្ធអាចសម្រាកលំហែកាយត្រជាក់ខ្លួនស្រួល ត្បិតមានដើមឈើធំៗ ជាម្លប់ត្រឈឹងត្រឈៃនៅហ៊ុំព័ទ្ធជុំវិញ។ ចំណែកនៅក្នុងភ្នំវិញ ថែមទាំងមានល្អាងភ្នំ និងរូងភ្នំនានាសុទ្ធសឹងត្រូវបានរៀបចំជាទីសក្ការៈនិងគោរ ដោយមានព្រះបដិមាចាប់ពីបីទៅប្រាំព្រះអង្គ។ ហើយភាគច្រើនរូងភ្នំដែលគេតែងចូលទៅបន់ស្រន់ជាង គឺរូងព្រះ៥ព្រះអង្គ។