ទិដ្ឋភាពទូទៅ
រមណីយដ្ឋានទឹកធ្លាក់ហោង គឺ ជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រការេ ដែលមានល្បាក់ ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធ។ ភ្ញៀវ ទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿន ទឹកហូរ។ ភ្ញៀវជាញឹកញាប់បានមកទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរក ពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះ ។ បើយោងតាមអាជ្ញាធរមូលដ្ឋាននៅទឹកធ្លាក់ហោង មានដីប្រមាណ ១.៨០០ហិតា ដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ ទឹកធ្លាក់ហោងកំពុងមាន ការពេញនិយមទៅទស្សនាកម្សាន្ដពីភ្ញៀវយ៉ាងខ្លាំង។