ទិដ្ឋភាពទូទៅ
រមណីយដ្ឋានហ្លួងព្រះស្តេចកន ឬរាជធានីស្រឡប់ដូនតីពិជ័យព្រៃនគរ គឺបណ្ដុំនៃប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនាដែលបានបង្កប់នូវរឿងរ៉ាវរបស់អតីតស្តេចខ្មែរមួយព្រះអង្គមានស្នាព្រះហស្ថដ៏អស្ចារ្យគឺព្រះស្រីជេដ្ឋាធិរាជព្រះស្តេចកន ដែលបានសោយរាជ្យឆ្នាំ ១៥១២-១៥២៥។ បច្ចុប្បន្នទីនេះមិនត្រឹមជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីមួយប៉ុណ្ណោះ តែក៏កំពុងក្លាយជាទីកន្លែងទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋយ៉ាងច្រើនទាក់ទិននឹងជំនឿវត្ថុស័ក្តិសិទិ្ធ និងការគោរពព្រះពុទ្ធសាសនា គឺមានពុទ្ធរូបផ្ទំ ១ អង្គដ៏ធំសម្បើម។