ទិដ្ឋភាពទូទៅ
ល្អាងភ្នំទាក់ទ្រាំង យើងអាចធ្វើដំណើរទៅ ដោយចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ៥៧ទៅដល់សាលារៀន គីឡូ៣៨រួចបត់ស្ដាំ ដែលមានចំងាយ ៣ គ.មពីថ្នល់ជាតិយើងនឹង ទៅ ដល់ភ្នំទាក់ ទ្រាំង ដែលស្ថិតនៅ ក្នុងភូមិ គីឡូ៣៨ឃុំ ត្រែងស្រុករតនៈមណ្ឌល។ គឺជាល្អាងភ្នំ មួយដែលកើតមានឡើងតាំងពីយូរយារណាស់មកហើយដែលយើងពុំអាចកំណត់ ថានៅឆ្នាំណានោះទេវាជាល្អាងដែលស្ថិត នៅក្នុងរូងភ្នំដែលមានលក្ខណៈ បត់បែន ទៅតាមស្ថានភាពពីធម្មជាតិរបស់វា។