ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូនផ្លូវទឹក

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ហើយបានបំពេញនូវបែបបទនិងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• សម្រាប់ជលយានដែលមានធ្វើដំណើរឆ្លងកាត់ព្រំដែនគ្រប់ប្រភេទដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)
1.    អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
2.    មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
3.    អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសារអាជីវកម្មឆ្លងដែន ឬអាជីវកម្មក្នុងស្រុក
4.    ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
5.    អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
6.    ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
7.    អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ

កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការផ្តល់លិខិតអនុញ្ញាតអាជីវកម្ម ៖

  1. ពាក្យស្នើសុំ (មួយច្បាប់)
  2. បណ្ណសំគាល់ជលយាន (មួយច្បាប់)
  3. បណ្ណបើកបរជលយាន (មួយច្បាប់)
  4. បណ្ណបើកបរ និងបណ្ណយន្តការី (មួយច្បាប់)
  5. សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (មួយច្បាប់)
  6. សៀវភៅសកម្មភាពប្រចាំថ្ងៃ (មួយច្បាប់)
  7. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន (មួយច្បាប់)
  8. វិញ្ញាបនបត្រធានារ៉ាប់រង (មួយច្បាប់)
  9. សៀវភៅទិដ្ឋាការធ្វើដំណើរ (មួយច្បាប់)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

លិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកញ្ជូនផ្លូវទឹក ៖

រយៈពេលផ្តល់សេវា៧ថ្ងៃ (ថ្ងៃធ្វើការ)
ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ៣០ ០០០ រៀល X ចំនួនបន្ទប់
ជលយានដឹកជញ្ជូនឆ្លងដែន៤០០ ០០០ រៀល
នាវាដឹកទំនិញ៥០ ០០០ រៀល + (១០០០ X ចំណុះតោន)
សាឡង់ដឹកទំនិញ (គ្មានម៉ាស៊ីន)៥០ ០០០ រៀល + (៥០០ X ចំណុះតោន)
នាវាដឹកអ្នកដំណើរ៣០ ០០០ រៀល + (៥០០ X ចំណុះតោន)
ដចម្លង៣០ ០០០ រៀល + (៥០០ X ចំណុះតោន)
នាវាសណ្តោង/រុញ៥០ ០០០ រៀល + (៥០០ X កម្លាំងសេះ)
សុពលភាព១ឆ្នាំ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០១២ ៣៥១ ២៥២
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

២- ការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០១២ ៣៥១ ២៥២
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ត្រួតពិនិត្យ គ្រប់គ្រង ការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមផ្លូវទឹកក្នុងស្រុកនិងឆ្លងកាត់ព្រំដែន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះនិងលើសពី៥០កៅអី
• ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន
ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជនយានឡើយ។

ឆ្លើយ​តប