ទិដ្ឋភាពទូទៅ អតិថិជនដែលមានសិទ្ធទទួលសេវា៖ ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់ ចូល សេចក្តីណែនាំ នីតិវិធីនៃការផ្ដល់សេវា៖ ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈគេហទំព័រ : www.inb.gov.khអ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤ មានចំនួន៦ដំណាក់កាល៖ ទាញយកឯកសារសំណុំបែបបទស្នើសុំប័ណ្ណព័ត៌មានតាមអាសយដ្ឋានគេហទំព័រ ឬអ៊ី-ម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ បញ្ជូនសំណុំឯកសារស្នើសុំប័ណ្ណព័ត៌មាន តាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល ៥ (ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវាត្រូវចាត់ទុកជាមោឃៈ បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាងអ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកប័ណ្ណព័ត៌មាននៅច្រកចេញចូលតែមួយក្នុងរយៈពេល០២(ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់ ចូល ដំណើរការផ្តល់សេវា ឯកសារភ្ជាប់ ពាក្យស្នើសុំប្រកបអាជីវកម្ម ០២ ច្បាប់និមិត្តសញ្ញា (Logo) ០២ ច្បាប់លិខិតថ្កោលទោស ០២ ច្បាប់ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦ ០២ ច្បាប់កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង) ០២ ច្បាប់តារាងអង្កេតទូទៅ ០២ ច្បាប់ប្លង់ទីតាំងធ្វើអាជីវកម្ម(បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ ០២ ច្បាប់លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ចកម្មក្រុមហ៊ុន
កថាខណ្ឌបន្ទាប់ ចូល តម្លៃសេវា តម្លៃសេវា៤០០,០០០ រៀល០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ០១ (មួយ)ឆ្នាំបើកអាជីវកម្មកាសែតផ្សាយជាភាសាជាតិ ឬភាសាបរទេស
កថាខណ្ឌបន្ទាប់ ចូល ទំនាក់ទំនង Contact us by phone:០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧Contact us by emailinfo@inb.gov.kh Contact us by address: អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍some descriptions……