ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
១-តម្រូវការឯកសារសម្រាប់ចុះបញ្ជីការសុំសិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
- ពាក្យស្នើសុំចុះបញ្ជី
- លិខិតបញ្ជាក់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ច្បាប់ដើម ឬថតចម្លង ប្រថាប់ត្រាសាលារាជធានី ខេត្ត)
- លក្ខន្តិកៈក្រុមហ៊ុន(ច្បាប់ដើមឬថតចម្លងដោយប្រថាប់ត្រាក្រុមហ៊ុន)
- លិខិតអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) វិញ្ញាបនប័ត្រចុះបញ្ជីមានលក្ខខណ្ឌ និងវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ (ច្បាប់ដើមឬថតចម្លងប្រថាប់ត្រាសាលារាជធានី ខេត្ត)
- គម្រោងសិក្សាសមិទ្ធិលទ្ធភាព (ច្បាប់ថតចម្លង ប្រថាប់ត្រាក្រុមហ៊ុន)
- ប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ច្បាប់ដើម ឬថតចម្លង ប្រថាប់ត្រាសាលារាជធានី ខេត្ត) ប្លង់ទីតាំង និងសង្វាក់ផលិតកម្ម
- វិញ្ញាបនបត្រសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និង ILO-BFC (សម្រាប់រោងចក្រកាត់ដេរសម្លៀកបពាក់, ស្បែកជើង, កាបូប)
- កិច្ចសន្យាជួលទីតាំង
- លិខិតឆ្លងដែនម្ចាស់ភាគហ៊ុន ឬអត្តសញ្ញាណប័ណ្ណចំពោះជនជាតិខ្មែរ ព្រមទាំងរូបថតទំហំ ៤ x ៦ ចំនួន ០១ សន្លឹក ក្នុង ០១ នាក់
- លិខិតប្រគល់សិទ្ធិ ដែលទទួលបានការអនុញ្ញាតឱ្យចុះហត្ថលេខាជំនួសមុខឱ្យក្រុមហ៊ុន ដោយមានការបញ្ជាក់ពីម្ចាស់ភាគហ៊ុន (ក្នុងករណីម្ចាស់ភាគហ៊ុនអវត្តមាន)
- រូបថតអគាររោងចក្រ ចំនួន ០២ សន្លឹក
- រូបថតសង្វាក់ផលិតកម្ម ចំនួន ០២ សន្លឹក
- រូបថតផលិតផល ចំនួន ០២ សន្លឹក
សម្រាប់ការចុះបញ្ជីការសុំសិទ្ធិនាំចេញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម សម្រាប់ សហគ្រាស សិប្បកម្ម តម្រូវឱ្យមានឯកសារភ្ជាប់ដូចខាងក្រោម៖
- ពាក្យស្នើសុំចុះបញ្ជី
- លិខិតបញ្ជាក់ក្រុមហ៊ុន និងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម
- (ច្បាប់ដើម ឬថតចម្លងប្រថាប់ត្រាសាលារាជធានី ខេត្ត)
- លក្ខន្តិកៈក្រុមហ៊ុន (ច្បាប់ដើម ឬថតចម្លងប្រថាប់ត្រាក្រុមហ៊ុន)
- បណ្ណប៉ាតង់ និងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម)
- ប្រកាសអនុញ្ញាតិពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម (ច្បាប់ដើម ឬថតចម្លងប្រថាប់ត្រា សាលារាជធានី-ខេត្ត) ប្លង់ទីតាំង និងសង្វាក់ផលិតកម្ម ប្រសិនបើមានរោងចក្រផលិត កែច្នៃ ឬរោងសិប្បកម្ម)
- កិច្ចសន្យាជួលទីតាំង ឬស្នាក់ការ
- លិខិតឆ្លងដែនម្ចាស់ភាគហ៊ុន ឬអត្តសញ្ញាណប័ណ្ណចំពោះជនជាតិខ្មែរ ព្រមទាំងរូបថតទំហំ ៤ x ៦ ចំនួន ០១ សន្លឹក ក្នុង ០១នាក់
- លិខិតប្រគល់សិទ្ធិ ដែលទទួលបានការអនុញ្ញាតឱ្យចុះហត្ថលេខាជំនួសមុខឱ្យក្រុមហ៊ុនដោយមានការបញ្ជាក់ពីម្ចាស់ភាគហ៊ុន (ក្នុងករណីម្ចាស់ភាគហ៊ុនអវត្តមាន)
- រូបថតរោងចក្រ ឬរោងសិប្បកម្ម ចំនួន០២សន្លឹក (បើមាន)
- រូបថតសង្វាក់ផលិតកម្ម ចំនួន០២សន្លឹក (បើមាន)
- រូបថតស្នាក់ការ និងផលិតផល ចំនួន០២សន្លឹក
២-ចុះបញ្ជីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការចេញក្នុងការចេញវិញ្ញាបនបត្រប្រភពដើមទំនិញ៖
- ឈ្មោះក្រុមហ៊ុន និងអាសយដ្ឋាន
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងសម្រង់ក្រុមហ៊ុន (ស្គែនច្បាប់ដើម)
- វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្នុងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (ស្គែនច្បាប់ដើម)
- បញ្ជីឈ្មោះមុខទំនិញនាំចេញ
- តារាងថ្លៃដើមផលិតផល (Cost Breakdown) ឬឯកសារយោងតាមការកំណត់របស់វិធានប្រភពដើមទំនិញ
- លិខិតប្រគល់សិទ្ធិ ពីប្រធានក្រុមហ៊ុន ឬនាយកគ្រប់គ្រង ក្នុងការចុះឈ្មោះ ចុះហត្ថលេខាលើពាក្យស្នើសុំ និងលើវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (ផ្តិតរូបភាព (Scan) ពីច្បាប់ដើម)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកប្រគល់សិទ្ធិ និងទទួលសិទ្ធិ និងរូបថតទំហំ ៤x៦ ចំនួន ០១សន្លឹក (ផ្តិតរូបភាព(Scan) ពីច្បាប់ដើម)
- ឯកសារផ្សេងៗទៀត តាមការការកំណត់ដោយបញ្ញត្តិច្បាប់ (ផ្តិតរូបភាព (Scan) ពីច្បាប់ដើម)