ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សេវាចុះបញ្ជីម៉ាក ម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត (ការដាក់ពាក្យស្នើសុំ ការត្រួតពិនិត្យលម្អិត ការចុះបញ្ជី និងបោះពុម្ភផ្សាយ សម្រាប់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងមួយជំពូកទំនិញ ឬ សេវា)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • រូបវន្ដបុគ្គល ឬ នីតិបុគ្គល
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

មាន១០ដំណាក់កាល៖

  1. ដាក់ពាក្យស្នើសុំ
  2. ទទួលពាក្យស្នើសុំនិងចេញលិខិតអនុញ្ញាតបង់ប្រាក់
  3. បញ្ជរបង់ប្រាក់(នាយកដ្ឋានគណេយ្យ)
  4. បញ្ចូលទិន្នន័យនិងស្គេន
  5. ត្រួតពិនិត្យបឋម(បដិសេធទទួល ឬមិនទទួល)
  6. IPAS (ប្រព័ន្ធMadrid Protocol ការិយាល័យអន្តរជាតិ WIPO ប្រព័ន្ធដាក់ពាក្យតាមអេឡិចត្រូនិក Online marks filing system) ប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក
  7. ត្រួតពិនិត្យលម្អិត
  8. បង់ប្រាក់
  9. ចេញវិញ្ញាបនប័ត្រ
  10. បោះពុម្ពផ្សាយក្នុងព្រឹត្តបត្តិផ្លូវការ(Online)
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • តម្រូវការឯកសារសម្រាប់ចុះបញ្ជីម៉ាក មានដូចខាងក្រោម
    • ពាក្យស្នើសុំតាមគំរូលេខ០០១
    • គំរូម៉ាកបោះពុម្ពឡើងវិញចំនួន ១៥
    • លិខិតប្រគល់សិទិ្ធតាមគំរូលេខ០០២ (ប្រសិនចាត់តាំងភ្នាក់ងារតំណាង)
    • លិខិតស្នើសុំផ្លាស់ប្តូរផ្សេងៗ
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
  • ការផ្តល់សេវាចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជាស្របតាមស្តង់ដារអន្តរជាតិដែលអង្គការកម្មសិទិ្ធបញ្ញាពិភពលោកបានផ្តល់នូវប្រព័ន្ធ IPAS ប្រើប្រាស់ជាមួយ Computerដែលពិនិត្យម៉ាកតាមជំហាននីមួយៗ ដែលរួមមានអត្ថន័យ សម្លេងអាន រូបភាពមើលឃើញ (Appearance) និងធ្វើការប្រៀបធៀបមុខទំនិញ និងសេវាដែលដូច ឬប្រហាក់ប្រហែលឬមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ទនឹ្ទមនេះ ត្រូវពិនិត្យមើលពាក្យស្លាក ពាក្យទូទៅ (Generic Term) ប្រភេទ (Kind) បរិមាណ (Quantity) គុណភាព (Quality)និងចំណុចផ្សេងៗជាច្រើន ទៀត តាមស្តង់ដារអន្តរជាតិ
  • ចុះបញ្ជីម៉ាកនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល០៦ ទៅ ០៩ខែ ឬលើសពីរយៈពេលនេះ ក្នុងករណីមានភាគីទីបីទំនាស់ ឬការទទួលពាក្យមានការកើនឡើងច្រើនឬការកែតម្រូវពាក្យស្នើសុំរបស់អ្នកដាក់ពាក្យ បើប្រៀបធៀបទៅនឹងការចុះបញ្ជីម៉ាកនៅបណ្តាប្រទេសអាស៊ាន មានរយៈពេលចាប់ពី ៦ខែ ទៅ១២ខែចំណែកឯនៅសហរដ្ឋអាមេរិកមានរយៈពេល១២ ខែទៅ១៨ខែកម្រៃការស្នើសុំចុះបញ្ជីម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
ការដាក់ពាក្យស្នើសុំ ការត្រួតពិនិត្យលម្អិត ការចុះបញ្ជី និងបោះពុម្ភផ្សាយ សម្រាប់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញក្នុងមួយជំពូកទំនិញ ឬ សេវា
៤២០,០០០រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
(៨៥៥) ២៣ ៨៦៦ ១១៥, (៨៥៥) ២៣ ៨៦៦ ១១៤
Contact us by email
cambodiaip.dip@gmail.com
Contact us by address:
ឡូតិ៍លេខ ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប