ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ក្នុងបេឡាជាតិរបបសន្តិសុខសង្គម

ទិដ្ឋភាពទូទៅ
 អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • និយោជក និងកម្មករនិយោជិត
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  • ផ្នែកហានិភ័យការងារ
    • ជនរងគ្រោះត្រូវទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬឯកជន ដែលបានចុះកិច្ចព្រមព្រៀងលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
    • ក្នុងករណីសង្គ្រោះបន្ទាន់ ជនរងគ្រោះអាចទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬឯកជន មិនមែនជាដៃគូ ប.ស.ស ដែលនៅជិតបំផុត
    • ប.ស.ស នឹងទូទាត់សំណងលើចំណាយសម្រាប់ការព្យាបាលសង្គ្រោះបន្ទាន់ទៅឱ្យជនរងគ្រោះ ឬមន្ទីរពេទ្យដោយឈរលើមូលដ្ឋានគុណភាព និងតម្លៃរបស់មន្ទីរពេទ្យ ដែលមានកិច្ចព្រមព្រៀងជាមួយ ប.ស.ស
    • ជនរងគ្រោះ ឬអ្នកតំណាង ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវជូនដំណឹងអំពីហានិភ័យការងារមក ប.ស.ស យ៉ាងយូរបំផុត ៤៨ម៉ោង នៃថ្ងៃធ្វើការ
    • ជនរងគ្រោះទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការបាត់បង់សមត្ថភាពបណ្តោះអាសន្នស្មើនឹង ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ និងអ្នកថែទាំជនរងគ្រោះទទួលបានប្រក់ ឧបត្ថម្ភស្មើនឹង ៥០% នៃប្រាក់បំណាច់ប្រចាំថ្ងៃរបស់ជនរងគ្រោះ ចាប់ពីថ្ងៃទីពីរ ក្នុងរយៈពេលសម្រាកព្យាបាល
    • ទទួលបានប្រាក់វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារ ជាអចិន្ត្រៃយ៍តិចជាង ២០%
    • ទទួលបានប្រាក់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារចាប់ពី២០%ឡើងទៅ
    • ប្រាក់វិភាជន៍បូជាសព
    • ធនលាភឧត្តរជីវី
  • ផ្នែកថែទាំសុខភាព
    • សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
    • សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសព
    • ប្រាក់បំណាច់ប្រចាំថ្ងៃ
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ត្រូវមានឯកសារដូចខាងក្រោម៖
    • បញ្ជិកាពាណិជ្ជកម្ម
    • ប័ណ្ណប៉ាតង់
    • របាយការណ៍ប្រើប្រាស់កម្មករនិយោជិត
    • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់និយោជក និងអ្នកតំណាង
  • ការចុះបញ្ជីកម្មករនិយោជិត ត្រូវមានឯកសារដូចខាងក្រោម៖
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (សម្រាប់កម្មករនិយោជិតខ្មែរ )
    • លិខិតឆ្លងដែនច្បាប់ដើម (សម្រាប់កម្មករនិយោជិតបរទេស)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
កម្រៃសេវារយៈពេលផ្ដល់សេវា
មិនគិតកម្រៃ១៥ថ្ងៃ
  • ផ្ដល់ “វិញ្ញាបនបត្របញ្ជិកា សហគ្រាស គ្រឹះស្ថាន”
  • ផ្ដល់ “លេខអត្តសញ្ញាណ” និងចេញប័ណ្ណសមាជិក ប.ស.ស ជូនកម្មករ និយោជិត (ធ្វើភ្លាមរង់ចាំទទួលយកភ្លាម)
  • សុពលភាពនៃសេវា៖ អចិន្ត្រៃយ៍
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង
  •  បេឡាជាតិរបបសន្តសុខសង្គម (ប.ស.ស)
    • អាសយដ្ឋានស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    • ទូរស័ព្ទ៖ ០២៣ ៨៨១ ១៣៩, ០២៣ ៨៨០ ៤១៥, ០២៣ ៨៨១ ០១៦, ០២៣ ៨៨១ ១៧៦, ០២៣ ៨៨១ ១៤៩, ០២៣ ៨៨២ ៦២៣, ០២៣ ៨៨២ ៤៣៤, ០២៣ ៨៨០ ៦១៤, ០២៣ ៨៨១ ០១៥, ០២៣ ៨៨០ ៤១៧
    • លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hot Line)៖ ១២៨៦
    • ទូរសារ៖ ០២៣ ៨៨ ២៦ ២៣
    • ប្រអប់សំបុត្រ P.O.Box 70
    • គេហទំព័រ៖ www.nssf.gov.kh
    • សារអេឡិចត្រូនិច៖ info.@nssf.gov.kh
    • Page Facebook: បេឡាជាតិរបបសន្តិសុខសង្គម ឬ www.facebook.com/nssfpage

Contact us by phone:
០២៣ ៨៨១ ១៣៩, ០២៣ ៨៨០ ៤១៥ ០២៣ ៨៨១ ០១៦, ០២៣ ៨៨១ ១៧៦, ០២៣ ៨៨១ ១៤៩ ០២៣ ៨៨២ ៦២៣, ០២៣ ៨៨២ ៤៣៤, ០២៣ ៨៨០ ៦១៤ ០២៣ ៨៨១ ០១៥, ០២៣ ៨៨០ ៤១៧
Contact us by email
sakhem-chann@mptc.gov.kh
Contact us by address:
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប