ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
- ប្រជាពលរដ្ឋខ្មែរ ឬ ជនបរទេស ដែលចូលមកស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។
នីតិវិធីនៃការផ្តល់សេវាសម្រាប់ព្រឹត្តិបត្រថ្កោលទោសលេខ៣ មាន ១៤ ដំណាក់ ដូចខាងក្រោម ៖
• ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ច្បាប់ មានបិទរូបថត ៤X៦ = ១ សន្លឹក
• ប្រវត្តិរូបសង្ខេប ០១ ច្បាប់
• សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ច្បាប់ដើម ០១ ច្បាប់ និងថតចម្លង ស-ខ្មៅ ០១ច្បាប់
• សៀវភៅស្នាក់នៅថតចម្លង ស-ខ្មៅ ០១ច្បាប់។
បញ្ជាក់ៈ សម្រាប់ជនជាតិខ្មែររស់នៅក្រៅប្រទេស ឬជនជាតិបរទេសដែលធ្លាប់ស្នាក់នៅកម្ពុជា ហើយត្រឡប់ទៅបរទេសវិញ ការផ្តល់ប្រវត្តិរូបសង្ខេប ត្រូវផ្ញើតាមទូរសារដោយបញ្ជាក់ពីអាស័យដ្ឋានបច្ចុប្បន្ននៅបរទេស និងរយៈពេល ស្នាក់នៅកម្ពុជា ពីថ្ងៃខែឆ្នាំ ដែលបានចេញ-ចូល ប្រទេសកម្ពុជា ដោយមានផ្តិតស្នាមមេដៃសាមីខ្លួន ចំនួន០១ច្បាប់។
ការចេញព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ក្រៅពីសិស្ស-និស្សិតមានពីរប្រភេទគឺ សេវាធម្មតា និងសេវាឆាប់រហ័ស
តម្លៃសេវា | រយៈពេល | សុពលភាព |
---|---|---|
៣០ ០០០ រៀល | ២០ថ្ងៃ (ថ្ងៃធ្វើការ) | ៣ខែ |
តម្លៃសេវា | រយៈពេល | សុពលភាព |
---|---|---|
៦០ ០០០ រៀល | ១២ថ្ងៃ (ថ្ងៃធ្វើការ) | ៣ខែ |
some descriptions……