ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។
តម្លៃសេវា
ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖
១.៣. សម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី៩០សេះ និងលើសពី៥០កៅអី ៖
រយៈពេលផ្តល់សេវា | ៧ថ្ងៃ (ថ្ងៃធ្វើការ) |
ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ | ៥០០ ០០០ រៀល |
ជលយានឆ្លងដែន | ៤០០ ០០០ រៀល |
ជលយានក្នុងស្រុក | ១៥០ ០០០ រៀល |
ជលយានដចម្លង | ១០០ ០០០ រៀល |
សុពលភាព | ១ឆ្នាំ |
ទំនាក់ទំនង
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
២- ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖
ទទួលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារៈបរិក្ខារផ្សេងទៀតដែលបំពាក់នៅលើជលយានគ្រប់ប្រភេទដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានដ្ឋាននាវា ត្រួតពិនិត្យការងារជួសជុលនិងសាងសង់ជលយានដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ និងចេញវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។