The Kingdom of Cambodia

By the People, For the People

Approval of Import-Export Art Contents (New Types of Wood, Metal and Stone)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖

ទេសចរជាតិ និងអន្តរជាតិ

NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន ៧ដំណាក់កាល៖
១-ត្រូវបំពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនជាតិបរទេស) ឬប័ណ្ណប៉ាតង់ ឬប័ណ្ណអាជីវកម្ម (អាជីវករ)។
២-អ្នកស្នើសុំត្រូវដឹកវត្ថុសិល្បៈទាំងនោះមកនាយកដ្ឋាន ដើម្បីធ្វើចំណាត់ថ្នាក់វត្ថុ ហើយប្រសិនបើវត្ថុសិល្បៈទាំងនោះមានលក្ខណៈចម្លងដូច គឺត្រូវមាន
លិខិតបញ្ជាក់របស់ម្ចាស់រូបថាមិនមែនជាវត្ថុបុរាណ។
៣-ត្រូវមានរូបថតចំពីមុខ និងពីក្រោយចំនួន២សន្លឹកក្នុងរូបភាពនីមួយៗ។
៤-មន្ត្រីជំនាញពិនិត្យ និងបញ្ជាក់ និងធ្វើកំណត់ហេតុ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណនៃរូបដែលត្រូវនាំចេញ។
៥-មន្ត្រីជំនាញនឹងបំពេញបែបបទឯកសារសម្រាប់នាំចេញជូនក្នុរយៈពេល០៥ថ្ងៃ(ថ្ងៃធ្វើការ)។
៦-ភ្ញៀវត្រូវបង់កម្រៃតាមសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
៧-សុពលភាពនៃលិខិតអនុញ្ញាតគឺមានរយៈ០១ (មួយ)ខែ ចាប់គិតពីថ្ងៃចុះហត្ថលេខាចុងក្រោយ។
ចំពោះវត្ថុសិល្បៈដែលស្នើសុំនាំចូល គឺមានលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។

NEXT SECTION
Continue
How To
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

• ពាក្យសុំ
• បញ្ជីរាយឈ្មោះវត្ថុសិល្បៈ
• តារាងរូបភាពវត្ថុសិល្បៈ
• លិខិតអនុញ្ញាត

NEXT SECTION
Continue
Fees

គ្រប់តម្លៃនៃលិខិតទាំងអស់មានរយៈពេលពី ៣-៥ ថ្ងៃនៃថ្ងៃធ្វើការ និងសុពលភាពចំនួនិង ១ខែ(ប្រកាសរួមលេខ៦៥៧ សហវ.ប្រកចុះថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ប្រភេទវត្ថុសិល្បៈផលិតថ្មីធ្វើអំពីឈើ លោហៈ និងថ្ម មាត្រដ្ឋាន សោហ៊ុយសេវានាំចេញ (គិតជារៀល) សោហ៊ុយសេវានាំចូល(គិតជារៀល)

ឈើលោហៈថ្មឈើលោហៈថ្ម
ក.ព ០១ សម ទៅ ៥០ សម៥,០០០៥,០០០៥,០០០៩,០០០៩,០០០៩,០០០
ក.ព ៥១ សម ទៅ ១៥០ សម១២,០០០១២,០០០១២,០០០២០,០០០២០,០០០២០,០០០
ក.ព ចាប់ពី១៥១ សមឡើងទៅ៣០,០០០៣០,០០០៣០,០០០៤០,០០០៤០,០០០៤០,០០០
ក.ព ចាប់ពី២០១ សមឡើងទៅមិនអនុញ្ញាតមិនអនុញ្ញាតមិនអនុញ្ញាត

បញ្ជាក់៖ តម្លៃសេវាពិនិត្យវត្ថុសិល្បៈនាំចេញទៅបរទេស អនុវត្តចំពោះការនាំចេញវត្ថុសិល្បៈតាមរយៈក្រុមហ៊ុនដឹកជញ្ជូន (យន្តហោះ កប៉ាល់ រថយន្ត ឬប៉ុស្តិ៍ប្រៃសណីយ៍) និងមិនអនុវត្តចំពោះភ្ញៀវដែលយកវត្ថុសិល្បៈផលិតថ្មីតាមខ្លួន(យួរដៃ)ប៉ុន្តែតម្រូវឱ្យមានវិកយបត្រ(ឈ្មោះហាងលេខទូរស័ព្ទ និងអាសយដ្ឋានទីកន្លែងលក់វត្ថុសិល្បៈ) បង្ហាញដល់សមត្ថកិច្ចក្នុងករណីមានការទាមទារពិនិត្យ។

NEXT SECTION
Continue
Contact

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១៨ ១៤៨
Contact us by email
nady.phann@gmail.com
Contact us by address:
មហាវិថីព្រះនរោត្តម លេខ២២៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រអប់សំបុត្រ៧២

Leave a Reply