The Kingdom of Cambodia

By the People, For the People

Business Magazine Licensing (Opening of National Magazines)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖
  • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំប័ណ្ណព័ត៌មានតាមអាសយដ្ឋានគេហទំព័រ ឬអ៊ី-ម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ    
  2. បញ្ជូនសំណុំឯកសារស្នើសុំប័ណ្ណព័ត៌មាន តាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល ៥ (ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវាត្រូវចាត់ទុកជាមោឃៈ     
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកប័ណ្ណព័ត៌មាននៅច្រកចេញចូលតែមួយក្នុងរយៈពេល០២(ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំប្រកបអាជីវកម្ម              ០២ ច្បាប់
  • និមិត្តសញ្ញា (Logo)                 ០២ ច្បាប់
  • លិខិតថ្កោលទោស                 ០២ ច្បាប់
  • ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦      ០២ ច្បាប់
  • កិច្ចសន្យាប្រកបអាជីវកម្ម                     ០២ ច្បាប់
  • លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង)     ០២ ច្បាប់
  • តារាងអង្កេតទូទៅ                 ០២ ច្បាប់
  • ប្លង់ទីតាំងធ្វើអាជីវកម្ម(បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • របាយការណ៍សង្ខេបកម្មវិធីផ្សាយប្រចាំឆ្នាំ         ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ         ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់
NEXT SECTION
Continue
Fees
តម្លៃសេវា  រយៈពេលផ្តល់សេវាសុពលភាព
៦០០,០០០ រៀល០៧ (ប្រាំពីរ)ថ្ងៃនៃថ្ងៃធ្វើការ០១ឆ្នាំ (មួយឆ្នាំ)
ការបើកទស្សនាវដ្តីផ្សាយភាសាជាតិ
NEXT SECTION
Continue
Contact

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

Leave a Reply