The Kingdom of Cambodia

By the People, For the People

Check the content – images and movie trailer work visa (short films for general audiences)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖

ផលិតកម្មភាពយន្តដែលមានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ សមាគមន៍ ផ្សេងៗដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងយុវផលិតករ

NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន៩ ដំណាក់កាល៖
១-អ្នកស្នើសុំបំពេញពាក្យសុំរួមនឹងឯកសារតម្រូវផ្សេងៗ ដាក់មកការិយាល័យរដ្ឋបាល (ច្រកចេញ-ចូលតែមួយ) ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ និងចុះលេខចូល។
បើឯកសារស្នើសុំត្រឹមត្រូវហើយ បញ្ជូនទៅការិយាល័យពិនិត្យខ្លឹមសាររូបភាព។ ករណីឯកសារ មិនត្រឹមត្រូវ តម្រូវឱ្យសាមីជនកែតម្រូវ
២-ការិយាល័យពិនិត្យខ្លឹមសាររូបភាព ពិនិត្យរួចរៀបចំលើកសំណើជូនទៅអនុប្រធាននាយកដ្ឋាន ទទួលបន្ទុក
៣-អនុប្រធាននាយកដ្ឋានពិនិត្យ និងមានមតិលើកំណត់បង្ហាញ
៤-ប្រធាននាយកដ្ឋានពិនិត្យចុះហត្ថលេខាលើពាក្យស្នើសុំ ដើម្បីបញ្ជូនឯកសារ ទៅសុំការសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥-ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ មានមតិលើកំណត់បង្ហាញ
៦-អគ្គនាយករង បច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៧-អគ្គនាយកបច្ចេកទេសវប្បធម៌ មានមតិលើកំណត់បង្ហាញ
៨-អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ មានមតិលើកំណត់បង្ហាញ
៩-អនុរដ្ឋលេខាធិការទទួលបន្ទុកភាពយន្ត ពិនិត្យ និងចុះហត្ថលេខាលើទិដ្ឋាការបញ្ចាំងភាពយន្ត ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានភាពយន្តអញ្ជើញម្ចាស់មកបង់ប្រាក់
ទទួលទិដ្ឋាការបញ្ចាំងភាពយន្ត។

NEXT SECTION
Continue
How To
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

-ពាក្យស្នើសុំទិដ្ឋាការស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-លិខិតបញ្ជាក់សុពលភាពរបស់សហគ្រាស/សមាគម/អង្គការ ចំនួន ០១ច្បាប់
-លិខិតអនុញ្ញាតថតស្នាដៃភាពយន្ត ចំនួន ០១ច្បាប់
-ផលិតផលស្នាដៃភាពយន្តដែលត្រូវស្នើសុំទិដ្ឋាការ ចំនួន ០១ច្បាប់

NEXT SECTION
Continue
Fees

រយៈពេលផ្តល់សេវា ០៣ថ្ងៃ (ថ្ងៃធ្វើការ)

សម្រាប់ទស្សនិកជនទូទៅ៦០,០០០រៀល

ប្ប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

NEXT SECTION
Continue
Contact

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១១ ០០៤ / ០២៣ ២១៥ ៤៦៩
Contact us by email
info@cambodiafilm.gov.kh
Contact us by address:
អគារលេខ៧០ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

គេហទំព័រ ៖ www.cambodiafilm.gov.kh

Leave a Reply