The Kingdom of Cambodia

By the People, For the People

Cholyean ID cards of any kind (domestic cholyean)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ហើយបានបំពេញនូវបែបបទនិងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• សម្រាប់ជលយានដែលមានធ្វើដំណើរឆ្លងកាត់ព្រំដែនគ្រប់ប្រភេទដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)

  1. អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
  2. មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
  3. អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យត្រឹមត្រូវ លើឯកសារស្នើសុំ
  4. ប្រធានការិយាល័យ ៖ ទទួលបន្ទុកការងាររួម និងត្រួតពិនិត្យលើឯកសារ គ្រប់គ្រាន់ ត្រឹមត្រូវ និងចុះហត្ថលេខា
  5. អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យឯកសារ និងចុះហត្ថលេខា
  6. ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
  7. អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ។

NEXT SECTION
Continue
How To
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

សំណុំលិខិតសុំបណ្ណសំគាល់ជលយាន (សម្រាប់ជលយានក្នុងស្រុក) ៖

  • ពាក្យស្នើសុំសាងសង់ជលយាន (មួយច្បាប់)
  • ពាក្យស្នើសុំបណ្ណសំគាល់ (មួយច្បាប់)
  • អត្តសញ្ញាណបណ្ណ ឬសៀវភៅស្នាក់នៅ (មួយច្បាប់)
  • លិខិតបញ្ជាក់(កម្មសិទ្ធិជលយាន រោងជាង ប្រវត្តិជាង) (មួយច្បាប់)
  • កំណត់ហេតុត្រួតពិនិត្យលក្ខណៈបច្ចេកទេស (មួយច្បាប់)
  • ប្លង់ជលយាន (មួយច្បាប់)
NEXT SECTION
Continue
Fees

ផ្តល់បណ្ណសម្គាល់ជលយានគ្រប់ប្រភេទ ៖

រយៈពេលផ្តល់សេវា០៧ថ្ងៃ (ថ្ងៃធ្វើការ)
តម្លៃសេវា២៥០ ០០០ រៀល
សុពលភាពអចិន្រ្តៃយ៍
NEXT SECTION
Continue
Contact
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០៧៧ ២២៥ ៥៨៩
Contact us by address:
មហាវិថីព្រះនរោត្តម កែងផ្លូវ ១០៦ រាជធានីភ្នំពេញ

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

២- ការិយាល័យចុះបញ្ជី និងយានដ្ឋាននាវា ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០៧៧ ២២៥ ៥៨៩
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ទទួលចុះបញ្ជីជលយានតាមផ្លូវទន្លេ និងផ្តល់ការអនុញ្ញាតបង្កើតយានដ្ឋាននាវា ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ចុះបញ្ជីជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ
និងលើសពី៥០កៅអី។
• ចុះបញ្ជីជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

Leave a Reply