The Kingdom of Cambodia

By the People, For the People

Condemnation Bulletin # 3 for Cambodian Students

Overview
 អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ប្រជាពលរដ្ឋខ្មែរ ឬ ជនបរទេស ដែលចូលមកស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

នីតិវិធីនៃការផ្តល់សេវាសម្រាប់ព្រឹត្តិបត្រថ្កោលទោសលេខ៣ មាន ១៤ ដំណាក់ ដូចខាងក្រោម ៖

  1. អ្នកប្រើប្រាស់សេវាបំពេញពាក្យស្នើសុំ
  2. មន្ត្រីពិនិត្យ និងទទួលពាក្យសុំ (ដោយមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបងប្រាក់)
  3. ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស (ចុះក្នុងបញ្ជីឈ្មោះអ្នកសុំព្រឹត្តិបត្រថ្កោលទោស)
  4. មន្ត្រីពិនិត្យបញ្ជីថ្កោលទោស (សលាប័ត្រ សាលក្រម សាលដីកា)
  5. មន្ត្រីសរសេរព្រឹត្តិបត្រថ្កោលទោស
  6. ប្រធាននាយកដ្ឋានកិច្ចការថ្កោលទោស (ពិនិត្យ ចុះហត្ថលេខា)
  7. មន្ត្រីបញ្ជូនឯកសារបន្ត
  8. ឯកឧត្តម អគ្គនាយកកិច្ចការអយ្យការនិងព្រហ្មទណ្ទ
  9. ឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុក
  10. ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុក (ចុះហត្ថលេខា)
  11. ឯកឧត្តម រដ្ឋមន្ត្រី (ឯកភាព)
  12. ខុទ្ទការល័យ (បោះត្រា)
  13. មន្ត្រីចុះលេខ (ចេញព្រឹត្តិបត្រថ្កោលទោសសំរេច)
  14. ផ្តល់ជូនអ្នកដាក់ពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោស
NEXT SECTION
Continue
How To
ឯកសារភ្ជាប់

ការចេញព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ជាសិស្ស-និស្សិត

  • ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ច្បាប់ មានបិទរូបថត ៤X៦ = ១ សន្លឹក
  • ប្រវត្តិរូបសង្ខេប ០១ ច្បាប់
  •  សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ច្បាប់ដើម ០១ ច្បាប់ និងថតចម្លង ស-ខ្មៅ ០១ច្បាប់
  •   សៀវភៅស្នាក់នៅថតចម្លង ស-ខ្មៅ ០១ច្បាប់។
  •   ប័ណ្ណសំគាល់ខ្លួន ជាសិស្ស-និស្សិត (បើនៅរៀន) ដែលមានសុពលភាពភ្ជាប់មកជាមួយ។

បញ្ជាក់ៈ សម្រាប់ជនជាតិខ្មែររស់នៅក្រៅប្រទេស ឬជនជាតិបរទេសដែលធ្លាប់ស្នាក់នៅកម្ពុជាហើយត្រឡប់ទៅបរទេសវិញ ការផ្តល់ប្រវត្តិរូបសង្ខេបត្រូវផ្ញើតាមទូរសារដោយបញ្ជាក់ពីអាស័យដ្ឋានបច្ចុប្បន្ននៅបរទេស និងរយៈពេល ស្នាក់នៅកម្ពុជា ពីថ្ងៃខែឆ្នាំ ដែលបានចេញ-ចូល ប្រទេសកម្ពុជា ដោយមានផ្តិតស្នាមមេដៃសាមីខ្លួន ចំនួន០១ច្បាប់។

NEXT SECTION
Continue
Fees

សម្រាប់ការបកប្រែព្រឹត្តិបត្រថ្កោលទោសលេខ៣ជាភាសាបរទេសមានពីរប្រភេទគឺ សេវាធម្មតា និងសេវាឆាប់រហ័ស

  • សេវាធម្មតា៖
តម្លៃសេវា  រយៈពេលសុពលភាព
១០ ០០០ រៀល ២០ថ្ងៃ (ថ្ងៃធ្វើការ) ៣ខែ
  • សេវាឆាប់រហ័ស៖
តម្លៃសេវា  រយៈពេលសុពលភាព
២០ ០០០ រៀល  ១២ថ្ងៃ (ថ្ងៃធ្វើការ) ៣ខែ
NEXT SECTION
Continue
Contact

Contact us by phone:
០២៣ ២១៦ ៣២២, ០២៣ ២១១ ៦៩៥
Contact us by address:
• អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ • នាយកដ្ឋានកិច្ចការថ្កោលទោស មហាវិថីសម្តេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ,

some descriptions……

Leave a Reply