The Kingdom of Cambodia

By the People, For the People

License to Establish Private Higher Education Institutions (International Curriculum)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • នីតិបុគ្គល និង/ឬ រូបវន្តបុគ្គល
NEXT SECTION
Continue
Guidance
 នីតិវិធីនៃការផ្ដល់សេវា៖
  1. អតិថិជនត្រូវស្នើសុំទម្រង់ និងបំពេញបែបបទ ដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវនានា និងផ្តល់ឯកសារទាំងនោះទៅផ្នែកជួរមុខដើម្បីពិនិត្យ។ ករណីឯកសារគ្រប់គ្រាន់ហើយ អតិថិជនត្រូវបង់ថ្លៃសេវាទៅតាមតម្លៃនៃប្រភេទសេវា ដែលមានកំណត់ក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសរួមរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បុគ្គលិកជួរមុខ (បេឡាករ) ត្រូវចេញបង្កាន់ដៃបង់ថ្លៃសេវាដែលមានហត្ថលេខាប្រគល់ ទទួលដោយមានចុះកាលបរិច្ឆេទត្រឹមត្រូវ ជូនអតិថិជន (រយៈពេល២ថ្ងៃ)
  2. បន្ទាប់ពីទទួលពាក្យស្នើសុំរួច ផ្នែកជួរមុខត្រូវបញ្ជូនឯកសារទៅប្រធានច្រកចេញចូលតែមួយដើម្បីពិនិត្យ និងបន្តទៅផ្នែកជួរក្រោយ ( រយៈពេល១ថ្ងៃ)
  3. រៀបចំចុះពិនិត្យទីតាំង ការងារបច្ចេកទេស និងឯកសារពាក់ព័ន្ធនានារបស់គ្រឹះស្ថានសិក្សាដែលបានស្នើសុំ និងកំណត់បង្ហាញរឿងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល២៥ថ្ងៃ)
  4. អង្គភាពជំនាញពិនិត្យ និងផ្តល់យោបល់ (រយៈពេល៥ថ្ងៃ)
  5. ក្រុមការងារបច្ចេកទេសច្រកចេញចូលតែមួយប្រជុំវាយតម្លៃ (រយៈពេល២ថ្ងៃ)
  6. ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច (រយៈពេល៥ថ្ងៃ)
  7. រៀបចំអនុក្រឹត្យជូនសម្តេចតេជោនាយករដ្ឋមន្ត្រីចុះហត្ថលេខា (រយៈពេល២០ថ្ងៃ)
  8. ក្រោយរយៈពេល ៦០ថ្ងៃ នៃថ្ងៃធ្វើការ អតិថិជនត្រូវមកទទួលសេវាវិញនៅផ្នែកជួរមុខនៃច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។
NEXT SECTION
Continue
How To
ឯកសារភ្ជាប់

លក្ខខណ្ឌនិង នីតិវិធី:

  • ពាក្យស្នើសុំអាជ្ញាប័ណ្ណបង្កើត/ទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាឯកជន (កម្មវិធីជាតិ និង/ឬកម្មវិធីសិក្សាអន្តរជាតិ) នៅរាជធានីភ្នំពេញ ឬខេត្ត
  • រូបថតម្ចាស់កម្មសិទ្ធអាជ្ញាប័ណ្ណ
  • កិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា
  • លិខិតបញ្ជាក់ទុនសរុបក្នុងការវិនិយោគប់កដំណើរការវិទ្យាស្ថាន/ សាកលវិទ្យាល័យ
  • លិខិតបញ្ជាក់ប្រាក់ធានាអចិន្ត្រៃយ៍នៅរតនាគារជាតិនៃកម្ពុជា
  • លិខិតបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មអំពី ការចុះបញ្ជីពាណិជ្ជកម្ម បង្កើតក្រុមហ៊ុនរបស់អ្នកស្នើសុំ (ប្រសិនបើអ្នកស្នើសុំមិនមានសញ្ជាតិ ខ្មែរ) ដោយភ្ជាប់មកជាមួយនូវលក្ខខន្តិកៈក្រុមហ៊ុនដែលជាឧបសម្ព័ន្ធ នៃការចុះបញ្ជីពាណិជ្ជកម្មបង្កើតក្រុមហ៊ុន
  • ឯកសារអភិបាលកិច្ច និងការគ្រប់គ្រង ដោយភ្ជាប់មកជាមួយនូវរចនា សម្ព័ន្ធគ្រប់គ្រង និងបទដ្ឋាន បទបញ្ជាផ្ទៃក្នុងដែលពាក់ព័ន្ធនឹង អភិបាលកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅ និងតារាងអង្គការលេខរបស់វិទ្យាស្ថាន/សាកលវិទ្យាល័យដែលស្នើសុំ៖
    • លក្ខខន្តិកៈរបស់គ្រឹះស្ថានឧត្តមសិក្សា (វិទ្យាស្ថាន/ សាកលវិទ្យាល័យ)
    • សេចក្តីសម្រេចតែងតាំងក្រុមប្រឹក្សាភិបាល ដោយមានភ្ជាប់ កំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងបញ្ជីវត្តមានប្រជុំ
    • បទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន/សាកលវិទ្យាល័យ
    • សេចក្តីសម្រេចស្តីពី ការតែងតាំងនាយក/សាកលវិទ្យាធិការ ដោយក្រុមប្រឹក្សាភិបាល
    • សេចក្តីសម្រេចស្តីពីការ តែងតាំងនាយករង/សាកលវិទ្យាធិការរង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង ប្រធាន/អនុប្រធានដេប៉ាតឺមង់ និងប្រធាន/អនុប្រធានការិយាល័យ ដោយនាយក/ សាកលវិទ្យាធិការ
    • បទបញ្ជាផ្ទៃក្នុងសម្រាប់បុគ្គលិកនៃវិទ្យាស្ថាន/សាកលវិទ្យាល័យ
    • បទបញ្ជាផ្ទៃក្នុងសម្រាប់សាស្រ្តាចារ្យនៃវិទ្យាស្ថាន/ សាកលវិទ្យាល័យ
    • បទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិតនៃវិទ្យាស្ថាន/ សាកលវិទ្យាល័យ
    • បទបញ្ជាផ្ទៃក្នុងសម្រាប់បណ្ណាល័យនៃវិទ្យាស្ថាន/ សាកលវិទ្យាល័យ
  • លក្ខខណ្ឌ និងវិធានក្នុងការជ្រើសតាំងនាយក សាកលវិទ្យាធិការនៃ វិទ្យាស្ថាន និងសាកលវិទ្យាល័យ
  • ប្រវត្តិរូបរបស់នាយក ឬសាកលវិទ្យាធិការ នាយក នាយករង ឬសាកលវិទ្យាធិការរង ពរឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន ឬអនុប្រធាន ដេប៉ាតឺមង់ និងប្រធាន អនុប្រធានការិយាល័យដោយបញ្ជាក់ពីកម្រិត សញ្ញាបត្រ មុខជំនាញ បទពិសោធការងារ និងភ្ជាប់មកជាមួយនូវ សញ្ញាបត្រថតចម្លងត្រឹមត្រូវតាមច្បាប់ដើម
  • របាយការណ៍ស្តីពី ទីតាំង ផ្ទៃដី អគារ និងហេដ្ឋារចនាសម្ព័ន្ធនៃ វិទ្យាស្ថាន ឬសាកលវិទ្យាល័យដោយមានការបញ្ជាក់ពី៖
    • លិខិតបញ្ជាក់ពីកម្មសិទ្ធ (បញ្ជាក់ពីមេឃុំ/ចៅសង្កាត់ ក្នុងករណី ទីតាំងជារបស់អ្នកស្នើសុំ)
    • កិច្ចសន្យាជួលទីតាំង (ក្នុងករណីទីតាំងជារបស់ជួល ត្រូវ មានការបញ្ជាក់ពីមេឃុំ/ចៅសង្កាត់)
    • ប្លង់ផែនទី ប្លង់រួមនៃទីតាំង ប្លង់ផ្ទៃដី ប្លង់បំព្រួញទីតាំង ប្លង់អគារ និងប្លង់ចំណតយានយន្ត
  • របាយការណ៍ស្តីពី មូលដ្ឋានសម្ភារនៃវិទ្យាស្ថាន ឬសាកលវិទ្យាល័យ ដូចជា៖ តុ កៅអី ក្តារខៀន កុំព្យូទ័រ សៀវភៅសិក្សា…
  • ផែនការយុទ្ធសាស្ត្ររយៈពេលវែង (០៥ឆ្នាំ) និងរយៈពេលមធ្យម (០៣ឆ្នាំ) និងផែនការសកម្មភាពរបស់វិទ្យាស្ថាន ឬសាកលវិទ្យាល័យ
  • កម្មវិធីសិក្សាលម្អិតដែលរៀបចំជាប្រព័ន្ធក្រេឌីត តាមកម្រិតមុខជំនាញ និងដេប៉ាតឺមង់
  • បញ្ជីរាយនាមបុគ្គលិក និងសាស្រ្តាចារ្យ ដោយបញ្ជាក់ពីកម្រិតសញ្ញា បត្រ មុខជំនាញ បទពិសោធការងារ និងភ្ជាប់មកជាមួយនូវប្រវត្តិរូប សន្លឹកសញ្ញាបត្រថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងកិច្ចសន្យារវាង នាយក ឬសាកលវិទ្យាធិការជាមួយបុគ្គលិក សាស្រ្តាចារ្យម្នាក់ៗ
  • របាយការណ៍ស្តីពី ភាពរឹងមាំនិងវឌ្ឍនភាពនៃការបណ្តុះបណ្តាល របស់គ្រឹះស្ថានឧត្តមសិក្សា។
NEXT SECTION
Continue
Fees
  • ព័ត៌មាន
    • ការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវា
    • មធ្យោបាយផ្សព្វផ្សាយព័ត៌មានពីការផ្តល់សេវា
  • ភាពឆ្លើយតប
    • មានសេវាជួរមុខ និង
    • សេវាជួរក្រោយ
  • ប្រសិទ្ធភាព
ការផ្តល់សេវាតាមលក្ខខណ្ឌកំណត់សុពលភាព តម្លៃសេវាកម្មវិធីអន្តរជាតិ ប្រាក់តម្កល់ការស្នើសុំបន្តសុពលភាពអាជ្ញាប័ណ្ណ
រយៈពេល ៣៥ថ្ងៃ នៃថ្ងៃធ្វើការអចិន្ត្រៃយ៍២០,០០០,០០០.០០ រៀលគ្មានគ្មាន
  • ការទទួលព័ត៌មានត្រឡប់ និងយោបល់កែលម្អរបស់អតិថិជន
    • មានមធ្យោបាយទទួលព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ា(ទីកន្លែង តុការិយាល័យ ប្រអប់សំបុត្រ ទូរស័ព្ទ។ល។)
    • មានការឆ្លើយតបទៅនឹងព័ត៌មានត្រឡប់ និងមតិយោបល់កែលម្អ របស់ប្រជាពលរដ្ឋ
    • មានវិធានការដោះស្រាយ
    • មានសេវាកម្មអតិថិជន
NEXT SECTION
Continue
Contact

 ឈ្មោះអង្គភាព: ច្រកចេញចូលតែមួយក្រសួងអប់រំ យុវជន និង��ីឡា

Contact us by phone:
(៨៥៥-២៣) ៧២២ ៦៦៣
Contact us by email
admoffice33@gmail.com
Contact us by address:
អគារលេខ៨០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ

some descriptions……

Leave a Reply