The Kingdom of Cambodia

By the People, For the People

Licensing of business bulletins in national and foreign languages (Business licenses in foreign or national languages and foreign languages)

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖
  • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំប្រកបអាជីវកម្មព្រឹត្តបត្រផ្សាយជាភាសាបរទេសឬភាសាជាតិ និងភាសាបរទេស តាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
  2. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្ម ត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុកជាមោឃៈ
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្មមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំប្រកបអាជីវកម្ម              ០២ ច្បាប់
  • និមិត្តសញ្ញា (Logo)                 ០២ ច្បាប់
  • លិខិតថ្កោលទោស                 ០២ ច្បាប់
  • ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦      ០២ ច្បាប់
  • កិច្ចសន្យាប្រកបអាជីវកម្ម                     ០២ ច្បាប់
  • លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង)     ០២ ច្បាប់
  • តារាងអង្កេតទូទៅ                 ០២ ច្បាប់
  • ប្លង់ទីតាំងធ្វើអាជីវកម្ម(បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • របាយការណ៍សង្ខេបកម្មវិធីផ្សាយប្រចាំឆ្នាំ         ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ         ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់
NEXT SECTION
Continue
Fees
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
៥០០,០០០ រៀល ០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ ០១(មួយ)ឆ្នាំ
ព្រឹត្តិបត្រភាសាបរទេស ឬភាសាជាតិ និងភាសាបរទេស
NEXT SECTION
Continue
Contact

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

Leave a Reply