The Kingdom of Cambodia

By the People, For the People

New Investment Proposal

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖
  • តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
  •  នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត និងនាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ ព្រមទាំងនាយកដ្ឋានវាយតម្លៃខាងបរិស្ថាននៃគណៈកម្មាធិការវិនិ យោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
  • មន្ត្រីជំនាញត្រូវរៀបចំកំណត់បង្ហាញ ដោយភ្ជាប់របាយការណ៍របស់នាយកដ្ឋាន ត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ ស្តីពីការចុះពិនិត្យជាក់ស្តែងទីតាំងស្នើសុំវិនិយោគ សហការជាមួយតំណាងក្រសួង-ស្ថាប័នប្រចាំការនៅ “ក.អ.ក” មុនដាក់ជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ និងសុំមតិបឋមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈមន្រ្តីតំណាងក្រសួង-ស្ថាប័នប្រចាំការនៅ “ក.អ.ក”
  • ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យផ្តល់មតិ

ក. ចំពោះសំណើសាមញ្ញ៖

  • បន្ទាប់ពីឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យផ្តល់មតិរួច ឯកសារនេះត្រូវដាក់ជូនឯកឧត្តមអនុប្រធាន “ក.អ.ក” ពិនិត្យ និងសម្រេច។
  • បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីឯកឧត្តមអនុប្រធាន “ក.អ.ក” នាយកដ្ឋានជំនាញត្រូវរៀបចំលិខិតអនុញ្ញាតជូនឯកឧត្តមអគ្គលេខាធិការ “ក.អ.ក”/ “គ.វ.ក” ចុះហត្ថលេខា តាមរយៈឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រាមុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត

ខ. ចំពោះសំណើត្រូវឆ្លងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ៖

  • បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីឯកឧត្តមអនុប្រធាន “ក.អ.ក” នាយកដ្ឋានជំនាញត្រូវរៀបចំឯកសារសម្រាប់ដាក់ប្រជុំច្រកចេញ-ចូលតែមួយ។ កិច្ចប្រជុំច្រកចេញ-ចូលតែមួយនេះ ត្រូវដឹកនាំដោយឯកឧត្តមអនុប្រធាន “ក.អ.ក” និងសម្របសម្រួលដោយឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ហើយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យនិងសម្រេចលើសំណើសុំវិនិយោគ ហើយលទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវរាយការណ៍ជូន ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ (តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី) ដើម្បីពិនិត្យ និងផ្តល់ការឯកភាព។
  • ក្រោយទទួលបានការឯកភាពលើសេចក្តីសម្រេចរបស់អង្គប្រជុំច្រកចេញ-ចូលតែមួយ នាយកដ្ឋានជំនាញត្រូវរៀបចំលិខិតអនុញ្ញាតដាក់ជូនឯកឧត្តមអគ្គលេខាធិការ “ក.អ.ក”/ “គ.វ.ក” ចុះហត្ថលេខា តាមរយៈឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក”។
  • លិខិតអនុញ្ញាតដែលចុះហត្ថលេខារួច ត្រូវបញ្ជូនត្រង់ទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រាមុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធ) (១៥ច្បាប់ ដើម)
  • លក្ខន្តិកៈក្រុមហ៊ុន (១៥ច្បាប់ ដើម)
  • គម្រោងសិក្សាសមិទ្ធិលទ្ធភាព (១៥ច្បាប់ ដើម)
  • ម្ចាស់ភាគហ៊ុនជានីតិបុគ្គល៖
    • លិខិតប្រគល់សិទ្ធិ ឬលិខិតតែងតាំងរបស់ក្រុមហ៊ុនមេចំពោះតំណាងស្របច្បាប់របស់ខ្លួន (០១ច្បាប់ ដើម)
    • លក្ខន្តិកៈក្រុមហ៊ុនមេ (០១ច្បាប់ ថតចម្លង)
  • លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ (០១ច្បាប់ ថតចម្លង)
  • លិខិតថ្កោលទោសសមាជិកភាគហ៊ុនបរទេស (០១ច្បាប់ ដើម)
  • រូបថតសមាជិកភាគហ៊ុន (៤x៦) (១២សន្លឹក)
  • ឯកសារបញ្ជាក់ទីតាំង (កម្មសិទ្ធិ-កិច្ចសន្យាជួលដែលមានការបញ្ជាក់ពីអាជ្ញាធរដែនដី ឬសម្បទាន ប្លង់បង្ហាញទីតាំង-ប្លង់មេ) (០១ច្បាប់ ដើម)
  • លិខិតបញ្ជាក់ ២៥%នៃដើមទុនចុះបញ្ជីនៅធនាគារពាណិជ្ជណាមួយ (០១ច្បាប់ ដើម)
NEXT SECTION
Continue
Fees
រយៈពេលកម្រៃសេវា
២៨ (ម្ភៃប្រាំបី) ថ្ងៃនៃថ្ងៃធ្វើការ១៥,០០០,០០០ រៀល
NEXT SECTION
Continue
Contact

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Contact us by phone:
(៨៥៥ ២៣) ៩៨១ ១៥៤
Contact us by email
cdc.cib@online.com.kh
Contact us by address:
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ

some descriptions……

Leave a Reply