The Kingdom of Cambodia

By the People, For the People

Request to suspend the company

Overview
អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
  • អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖
  • តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
  • នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោងនិងការលើកទឹកចិត្ត និងនាយកដ្ឋានត្រួតពិនិត្យ និងតាមដានគម្រោងនៃគណៈកម្មាធិការវិនិយោគ កម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
  • មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញដោយភ្ជាប់របាយការណ៍របស់នាយកដ្ឋាន ត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ មុនដាក់ជូនប្រធាននាយកដ្ឋាន ពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យនិងសម្រេច ព្រមទាំងចុះហត្ថលេខាលើលិខិតអនុញ្ញាត ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
NEXT SECTION
Continue
How To
ឯកសារភ្ជាប់
  • ពាក្យស្នើសុំផ្អាក ឬព្យួរសកម្មភាពដោយមានការបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់និងគ្រប់គ្រាន់ (០៣ ច្បាប់ដើម)
  • វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ និងលក្ខន្តិកៈក្រុមហ៊ុន (០១ច្បាប់ថតចម្លង)
  • របាយការណ៍ស្តីពីមុខទំនិញជាវត្ថុធាតុដើម សម្ភារៈបរិក្ខារផលិតកម្ម សម្ភារៈសំណង់ ដោយពន្ធអាករនាំចូលជាបន្ទុករបស់រដ្ឋនាពេលកន្លងមកដែលមានក្នុងសន្និធិ នៅថ្ងៃផ្អាក ឬព្យួរសកម្មភាព (០៣ច្បាប់ដើម)
  • លិខិតធានាអះអាងរក្សាទុក និងគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវវត្ថុធាតុដើម សម្ភារៈបរិក្ខារផលិតកម្ម សម្ភារៈសំណង់ ដោយពន្ធអាករនាំចូលជាបន្ទុករបស់រដ្ឋនាពេលកន្លងមកដែលមានក្នុងសន្និធិ នៅថ្ងៃផ្អាក ឬព្យួរសកម្មភាព (០៣ច្បាប់ដើម)
  • លិខិតបញ្ជាក់អំពីចំណាត់ការដែលបានដោះស្រាយជាមួយកម្មករ-និយោជិត (០៣ច្បាប់ថតចម្លង)
NEXT SECTION
Continue
Fees
រយៈពេលកម្រៃសេវា
១០ (ដប់) ថ្ងៃនៃថ្ងៃធ្វើការកម្រៃសេវា
NEXT SECTION
Continue
Contact

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Contact us by phone:
(៨៥៥ ២៣) ៩៨១ ១៥៤
Contact us by email
cdc.cib@online.com.kh
Contact us by address:
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ

some descriptions……

Leave a Reply