The Kingdom of Cambodia

By the People, For the People

Technical inspection for the bikes with a load of more than 40 tons, more than 90 horsepower and more than 50 seats.

Overview
អតិថិជនដែលមានសិទ្ធទទួលសេវា៖

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
•    ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងធ្វើការ ���្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ហើយបានបំពេញនូវបែបបទ
និងនីតិវិធីស្របតាមលក្ខខណ្ឌ ដែលបានកំណត់ជាធរមាន
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
•    ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

NEXT SECTION
Continue
Guidance
នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)

  1. អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
  2. មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
  3. អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសាររួមមុនចុះត្រួតពិនិត្យ
  4. ក្រុមការងារនាយកដ្ឋានចុះទៅត្រួតពិនិត្យបច្ចេកទេសជលយានផ្ទាល់
  5. បំពេញកំណត់ហេតុត្រួតពិនិត្យបច្ចេកទេសជលយានបន្ទាប់ចុះត្រួតពិនិត្យ
  6. ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
  7. អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
  8. ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
  9. អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ
NEXT SECTION
Continue
How To
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

  1. ពាក្យស្នើសុំ (មួយច្បាប់)
  2. បណ្ណសំគាល់ជលយាន (មួយច្បាប់)
  3. បណ្ណបើកបរជលយាន (មួយច្បាប់)
  4. សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (មួយច្បាប់)
  5. សៀវភៅសកម្មភាពប្រចាំថ្ងៃ (មួយច្បាប់)
  6. ច្បាប់អនុញ្ញាតធ្វើអាជីវកម្ម (មួយច្បាប់)
  7. សៀវភៅទិដ្ឋាការធ្វើដំណើរ (មួយច្បាប់)
  8. បង្កាន់ដៃពន្ធ (មួយច្បាប់)
NEXT SECTION
Continue
Fees

ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

១.៣. សម្រាប់ជលយានមានចំណុះផ្ទុកលើសពី៤០តោន កំលាំងម៉ាស៊ីនលើសពី៩០សេះ និងលើសពី៥០កៅអី ៖

រយៈពេលផ្តល់សេវា៧ថ្ងៃ (ថ្ងៃធ្វើការ)
ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ/ដឹកកុងតេន័រ៥០០ ០០០ រៀល
ជលយានឆ្លងដែន៤០០ ០០០ រៀល
ជលយានក្នុងស្រុក១៥០ ០០០ រៀល
ជលយានដចម្លង១០០ ០០០ រៀល
សុពលភាព១ឆ្នាំ
NEXT SECTION
Continue
Contact
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០៧៧ ៣១៣ ១៧០
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

២- ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០៧៧ ៣១៣ ១៧០
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ទទួលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងសម្ភារៈបរិក្ខារផ្សេងទៀតដែលបំពាក់នៅលើជលយានគ្រប់ប្រភេទដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានដ្ឋាននាវា ត្រួតពិនិត្យការងារជួសជុលនិងសាងសង់ជលយានដែលធ្វើនាវាចរណ៍តាមផ្លូវទន្លេ និងចេញវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• ត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

Leave a Reply