Overview
រមណីយដ្ឋានភ្នំព្រះធាតុ មានភ្ញៀវទេសចរ អាចទៅកម្សាន្តយ៉ាងសប្បាយរីករាយលើថ្មស្រស់ស្អាត និងធំៗ រួមជាមួយនឹងម្លប់ឈើធំៗ ត្រជាក់ត្រឈឹង ត្រឈៃជាទីមនោរម្យ។ ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាព វាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាល។ ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធ និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរមកកម្សាន្តជា លក្ខណៈគ្រួសារ និងជួបជុំមិត្តភក្ត្រ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ។