ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស ទស្សនាវដ្តីភាសាជាតិ និងភាសាបរទេស (ការផ្តល់លិខិតអនុញ្ញាតប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស, ទស្សនាវដ្តីភាសាជាតិ និងភាសាបរទេស )

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំប័ណ្ណព័ត៌មានតាមអាសយដ្ឋានគេហទំព័រ ឬអ៊ី-ម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ    
  2. បញ្ជូនសំណុំឯកសារស្នើសុំប័ណ្ណព័ត៌មាន តាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល ៥ (ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេវាត្រូវចាត់ទុកជាមោឃៈ     
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកប័ណ្ណព័ត៌មាននៅច្រកចេញចូលតែមួយក្នុងរយៈពេល០២(ពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំប្តូរឈ្មោះថ្មី              ០២ ច្បាប់
  • និមិត្តសញ្ញា (Logo)                 ០២ ច្បាប់
  • អាជ្ញាប័ណ្ណប្រកបអាជីវកម្មចាស់ ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន(ប្រសិនបើផ្លាស់ប្តូរថ្មី) ០២ ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
៣០០,០០០ រៀល០៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ០១(មួយ)ឆ្នាំ
ប្តូរឈ្មោះកាសែតភាសាជាតិ ភាសាបរទេស ទស្សនាវដ្ដីភាសាជាតិ និងភាសាបរទេស
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

ឆ្លើយ​តប