សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
គ្រឹះស្ថានសិក្សា អង្គការ សមាគមជាតិ/អន្តរជាតិ ដែលមានបំណងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
- កញ្ចប់ឯកសារនៃការចុះបញ្ជិកានេះអាចរកបាន ឬទាញយកបានពី៖
- គេហទំព័រ htt://www.ntb.gov.kh/registration.html ឬនៅនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សម្រាប់គ្រឹះស្ថានដែលបណ្តុះបណ្តាលវគ្គវែងចាប់ពី ០៣ខែឡើង ដល់កម្រិតឧត្តមសិក្សា ដើម្បីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី)។
- ត្រូវបំពេញឯកសារ និងរៀបចំឯកសារតាមលក្ខខណ្ឌនៃការចុះបញ្ជិកា
- ក្រោយបំពេញរួច ត្រូវយកសំណុំឯកសារនោះមកនាយកដ្ឋានជំនាញ (នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីពិនិត្យ។
- បន្ទាប់ពីឯកសារត្រូវបានពិនិត្យត្រឹមត្រូវតាមនីតិវិធី នាយកដែលស្នើសុំចុះបញ្ជិកាគ្រឹះស្ថានថ្មីត្រូវយកសំណុំឯកសារទាំងនោះ ឆ្លងអជ្ញាធរដែនដីរួមមាន៖ មេឃុំ/ចៅសង្កាត់ ប្រធានការិយាល័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្រុក/ខណ្ឌ អភិបាលស្រុក/ខណ្ឌ/ក្រុង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជ-ធានី-ខេត្ត។
- ត្រូវយកសំណុំឯកសារនៃការចុះបញ្ជិកាដែលបានបំពេញត្រឹមត្រូវតាមលក្ខណ្ឌខាងលើ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ត្រូវបង់សេវាសាធារណៈជូនរដ្ឋ តាមកម្រិតដែលគ្រឹះស្ថានស្នើសុំ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ៧១៤ សហវ.ប្រក ស្តីពីសេវាសាធារណៈ ដោយក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។