ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សំណើសុំលក់គ្រឿងម៉ាស៊ីនចាស់ៗ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  • តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
  • នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត ឬនាយកដ្ឋានសម្របសម្រួលអន្តរក្រសួង និងនាយកដ្ឋានត្រួតពិនិត្យនិងតាមដានគម្រោងវិនិយោគ ព្រមទាំងនាយកដ្ឋានវាយតម្លៃខាងបរិស្ថាននៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
  • មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញដោយភ្ជាប់របាយការណ៍របស់នាយកដ្ឋាន ត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ មុនដាក់ជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យនិងសម្រេច ព្រមទាំងចុះហត្ថលេខាលើលិខិតអនុញ្ញាត ហើយបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធ) (០៣ ច្បាប់ដើម)
  • បញ្ជីរាយគ្រឿងម៉ាស៊ីនចាស់ៗដែលត្រូវលក់ (០៣ច្បាប់ ដើម)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
រយៈពេលកម្រៃសេវា
១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ២,០០០,០០០ រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Contact us by phone:
(៨៥៥ ២៣) ៩៨១ ១៥៤
Contact us by email
cdc.cib@online.com.kh
Contact us by address:
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប