ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ចូនផ្លូវទឹកចំពោះ ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

សម្រាប់នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖
• ជនជាតិខ្មែរ ឬបរទេសជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបំណងទទួលលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវទឹក ហើយបានបំពេញនូវបែបបទ និងនីតិវិធីស្របតាមលក្ខខណ្ឌ
ដែលបានកំណត់ជាធរមាន
• សម្រាប់ជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី។
• សម្រាប់ជលយានដែលមានធ្វើដំណើរឆ្លងកាត់ព្រំដែនគ្រប់ប្រភេទដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជលយានឡើយ។

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)

ដំណើរការនៃការផ្តល់សេវា (របស់នាយកដ្ឋាន)

  1. អតិថិជនដែលមកទទួលសេវាសាធារណៈត្រូវបំពេញទម្រង់ស្នើសុំ និងរៀបចំឯកសារដែលតម្រូវ មានដូចចែងខាងលើ
  2. មន្រ្តីទទួលពាក្យស្នើសុំ រៀបចំឯកសារ និងត្រួតពិនិត្យឯកសារ (តម្រូវឱ្យមានឯកសារគ្រប់គ្រាន់)
  3. អនុប្រធានការិយាល័យ ៖ ត្រួតពិនិត្យឯកសារអាជីវកម្មឆ្លងដែន ឬអាជីវកម្មក្នុងស្រុក
  4. ប្រធានការិយាល័យ ៖ ពិនិត្យឯកសារគ្រប់គ្រាន់ត្រឹមត្រូវ និងចុះហត្ថលេខា
  5. អនុប្រធាននាយកដ្ឋាន ៖ ពិនិត្យត្រឹមត្រូវ និងចុះហត្ថលេខា
  6. ប្រធានយកដ្ឋាន ៖ ពិនិត្យឯកភាព និងចុះហត្ថលេខា
  7. អគ្គនាយក ៖ ចុះហត្ថលេខាចុងក្រោយ
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

ការផ្តល់លិខិតអនុញ្ញាតអាជីវកម្ម ៖

  1. ពាក្យស្នើសុំ (មួយច្បាប់)
  2. បណ្ណសំគាល់ជលយាន (មួយច្បាប់)
  3. បណ្ណបើកបរជលយាន (មួយច្បាប់)
  4. សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (មួយច្បាប់)
  5. សៀវភៅសកម្មភាពប្រចាំថ្ងៃ (មួយច្បាប់)
  6. វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្តិកៈក្រុមហ៊ុន (មួយច្បាប់)
  7. វិញ្ញាបនបត្រធានារ៉ាប់រង (មួយច្បាប់)
  8. សៀវភៅទិដ្ឋាការធ្វើដំណើរ (មួយច្បាប់)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

ជលយានប្រភេទទេសចរណ៍មានបន្ទប់ស្នាក់នៅ ៖

រយៈពេលផ្តល់សេវា៧ថ្ងៃ (ថ្ងៃធ្វើការ)
តម្លៃសេវា៣០ ០០០ រៀល x ចំនួនបន្ទប់
សុពលភាព១ឆ្នាំ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង
ក្រសួង សាធារណការ និងដឹកជញ្ជូន
១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០១២ ៣៥១ ២៥២
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកមានការិយាល័យទាំងអស់ចំនួន ៥ការិយាល័យ និងមាន ៣ការិយាល័យ ធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យចុះបញ្ជីនិងយានដ្ឋាននាវា ការិយាល័យត្រួតពិនិត្យលក្ខណៈ បច្ចេកទេសជលយាន និងការិយាល័យអាជីវកម្មដឹកជញ្ជូនផ្លូវទឹក។

២- ការិយាល័យត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ៖

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០១២ ៣៥១ ២៥២
Contact us by address:
ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

ត្រួតពិនិត្យ គ្រប់គ្រង ការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក និងផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមផ្លូវទឹកក្នុងស្រុក និងឆ្លងកាត់ព្រំដែន ដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
• ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានដែលមានចំណុះផ្ទុកលើសពី ៤០តោន កំលាំងម៉ាស៊ីនលើសពី ៩០សេះ និងលើសពី៥០កៅអី
• ផ្តល់លិខិតអនុញ្ញាតឱ្យនាវាធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវទឹក ចំពោះជលយានគ្រប់ប្រភេទនៅតាមផ្លូវទឹកដែលឆ្លងកាត់ព្រំដែន ដោយមិនគិតពីលក្ខខណ្ឌនៃទំហំរបស់ជនយានឡើយ។

ឆ្លើយ​តប