ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជីវកម្ម

សំណើសុំពិនិត្យ និងអនុម័តប្លង់មេបណ្តាកោះ-ឆ្នេរ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់លើការអភិវឌ្ឍកោះ និងឆ្នេរតាមការអនុញ្ញាតពីរាជរដ្ឋាភិបាល
សំដៅរួមចំណែកដល់ការបង្កើតបាននូវឱកាសការងារជូនពលករកម្ពុជា និងកាត់បន្ថយភាពក្រីក្រ

សំណើសុំពន្យារសុពលភាពលិខិតនាំចូល

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបន្តការនាំចូលយថាប្រភេទទំនិញតាមបញ្ជីមេដែល “ក.អ.ក” បានផ្តល់ការអនុញ្ញាតសម្រាប់ការអនុវត្តគម្រោងវិនិយោគមានលក្ខណៈ
សម្បត្តិគ្រប់គ្រាន់អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគជាធរមាន

សំណើសុំពង្រីកផលិតកម្ម

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីពង្រីកផលិតកម្មទាំងនៅលើទីតាំងចាស់ និងទីតាំងថ្មី សំដៅបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគអនុវត្តគម្រោងវិនិយោគមានលក្ខណៈ
សម្បត្តិគ្រប់គ្រាន់កាន់តែប្រសើររួមចំណែកដល់ការបង្កើតបាននូវឱកាសការងារបន្ថែមទៀតជូនពលករកម្ពុជា និងកាត់បន្ថយភាពក្រីក្រ

សំណើសុំផ្អាកក្រុមហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីផ្អាកសកម្មភាពផលិត (ព្យូរសកម្មភាពមួយរយៈរបស់អ្នកវិនិយោគដែលបានអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)
ដោយត្រូវដោះស្រាយបញ្ហាការងារជូនកម្មករតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន

សំណើសុំផ្ទេរភាគហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីផ្ទេរភាគហ៊ុន សម្រាប់សម្រួលដល់សកម្មភាពវិនិយោគ

សំណើសុំផ្ទេរគ្រឿងម៉ាស៊ីន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីកម្ទេចគ្រឿងម៉ាស៊ីនចាស់ៗដែលបានអនុញ្ញាត មុននឹងស្នើសុំនាំចូលគ្រឿងម៉ាស៊ីនថ្មី សំដៅបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួនបន្តទៀត

សំណើសុំប្តូរអភិបាល ឬប្តូរអ្នកតំណាង

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីប្តូរអភិបាល ឬប្តូរអ្នកតំណាង សម្រាប់ធានានិរន្តរភាពនៃការដឹកនាំក្រុមហ៊ុន
សំដៅអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បន្តទៀតឱ្យកាន់តែមានប្រសិទ្ធភាព

សំណើសុំប្តូរយថាប្រភេទទំនិញ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបាននាំចូលមុខទំនិញថ្មីបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន ក្នុងគោលដៅជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ និងបង្កើននូវបរិយាកាស
វិនិយោគដែលអំណោយផលដល់ការធ្វើឱ្យកាន់តែប្រសើរឡើងនូវផលិតភាពក្នុងការផលិតទំនិញ, ការប្រជែងឈ្នះ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ
ព្រមទាំងជំរុញការនាំចេញ និងដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រ

សំណើសុំប្តូរមុខសញ្ញាផលិតកម្ម

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបន្ថែមយថាប្រភេទទៅក្នុងបញ្ជីនាំចូលដែលបានអនុញ្ញាត បម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន