ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សំណើសុំពិនិត្យ និងអនុម័តប្លង់មេបណ្តាកោះ-ឆ្នេរ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • អ្នកវិនិយោគសញ្ជាតិខ្មែរ និងសញ្ជាតិបរទេស
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  • តុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ទទួលឯកសារ បន្ទាប់ពីមន្រ្តីជំនាញប្រចាំការពិនិត្យរួចរាល់
  • នាយកដ្ឋានរដ្ឋបាល បញ្ជូនទៅ នាយកដ្ឋានវិភាគគម្រោង និងការលើកទឹកចិត្ត នៃគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីចាត់ចែងតាមមុខការ
  • មន្រ្តីជំនាញត្រូវរៀបចំកំណត់បង្ហាញ និងព្រាងលិខិតឆ្លើយតបដាក់ជូនប្រធាននាយកដ្ឋានពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការរង “គ.វ.ក” ពិនិត្យផ្តល់មតិ
  • ឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ពិនិត្យផ្តល់មតិ និងដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង។ លទ្ធផលនៃអង្គប្រជុំគណៈកម្មការអន្តរក្រសួងនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំច្រកចេញ-ចូលតែមួយ។ លទ្ធផលនៃអង្គប្រជុំច្រកចេញ-ចូលតែមួយ នឹងត្រូវដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ (តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី) ពិនិត្យនិងសម្រេច ហើយបញ្ជូនមក “ក.អ.ក” ដើម្បីដាក់ជូនឯកឧត្តមអគ្គលេខាធិការ “ក.អ.ក” ចុះហត្ថលេខាលើ លិខិតអនុញ្ញាត និងបញ្ជូនទៅតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” ដើម្បីយកទៅចុះលេខ និងប្រថាប់ត្រា មុននឹងអញ្ជើញអ្នកវិនិយោគមកទទួលយកលិខិតអនុញ្ញាត
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំ (ចុះហត្ថលេខាដោយអ្នកមានសិទ្ធ) (២៥ច្បាប់ ដើម)
  • សេចក្តីព្រាងប្លង់មេ (២៥ច្បាប់ ដើម)
  • ឯកសារបញ្ជាក់ពីការបង់ប្រាក់កក់ (០១ច្បាប់ ថតចម្លង)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
រយៈពេល កម្រៃសេវា 
៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ ៤០,០០០,០០០ រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជាតុទទួលភ្ញៀវ “ច្រកចេញ-ចូលតែមួយ” នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

Contact us by phone:
(៨៥៥ ២៣) ៩៨១ ១៥៤
Contact us by email
cdc.cib@online.com.kh
Contact us by address:
វិមានរាជរដ្ឋាភិបាល តិរវិថីព្រះស៊ីសុវត្តិ វត្តភ្នំ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប