ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជីវកម្ម

លិខិតជូនដំណឹងដឹកជញ្ជូនទំនិញឆ្លងកាត់

• គ្រប់គ្រងទំនិញនាំចេញ នាំចូល តាមច្បាប់ និងបទប្បញ្ញត្តដែលកំណត់ដោយ រាជរដ្ឋាភិបាល
• ផ្តល់ជូនអ្នកនាំចេញនូវលិខិតជូនដំណឹងដឹកជញ្ជូនទំនិញឆ្លងកាត់

ការផ្តល់លិខិតអនុញ្ញាតរៀបចំពិព័រណ៍ពាណិជ្ជកម្ម (កម្រៃនៃការគ្រប់គ្រង និងចាត់ចែងពិព័រណ៍ គិតក្នុង០១ស្តង់)

• គ្រប់គ្រងរាល់ការរៀបចំពិព័រណ៍ពាណិជ្ជកម្មទាំងអស់ក្នុងប្រទេសកម្ពុជា
• កត់ត្រានូវចំនួនពិព័រណ៍ដែលបានរៀបចំក្នុងប្រទេស ដើម្បីដាក់បញ្ជូលក្នុងប្រតិទិនពិព័រណ៍ប្រចាំឆ្នាំ
• ដើម្បីរក្សាភាពប្រកួតប្រជែងដោយសមធម៌ ក្នុងក្របខ័ណ្ឌទីផ្សារសេរី
• ការពារមិនឱ្យផ្សព្វផ្សាយ ឬឃោសនាពន្លើសការពិត
• ដើម្បីជំរុញ និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម ក្នុងការជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ច

ការផ្តល់លិខិតអនុញ្ញាតរៀបចំពិព័រណ៍ពាណិជ្ជកម្ម

• គ្រប់គ្រងរាល់ការរៀបចំពិព័រណ៍ពាណិជ្ជកម្មទាំងអស់ក្នុងប្រទេសកម្ពុជា
• កត់ត្រានូវចំនួនពិព័រណ៍ដែលបានរៀបចំក្នុងប្រទេស ដើម្បីដាក់បញ្ជូលក្នុងប្រតិទិនពិព័រណ៍ប្រចាំឆ្នាំ
• ដើម្បីរក្សាភាពប្រកួតប្រជែងដោយសមធម៌ ក្នុងក្របខ័ណ្ឌទីផ្សារសេរី
• ការពារមិនឱ្យផ្សព្វផ្សាយ ឬឃោសនាពន្លើសការពិត
• ដើម្បីជំរុញ និងគាំទ្រដល់សកម្មភាពពាណិជ្ជកម្ម ក្នុងការជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ច

សំណើសុំបំពេញបែបបទដកប្រាក់កក់

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីដកប្រាក់កក់ដែលបានតម្កល់ទុកសម្រាប់ជាការធានាក្នុងការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

សំណើសុំបិទក្រុមហ៊ុន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបិទក្រុមហ៊ុន (បញ្ឈប់ជាស្ថាពរនូវការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)
ដោយត្រូវដោះស្រាយបញ្ហាការងារជូនកម្មករតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន

សំណើសុំនាំចូលផ្ទាំងក្រណាត់ចាក់តាមរូបភាព OPA

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីនាំចូលផ្ទាំងក្រណាត់ចាក់តាមរូបភាព OPA សម្រាប់ការអនុវត្តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
អនុលោមតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគជាធរមាន

សំណើសុំបន្ថែមមុខសញ្ញាផលិតកម្ម

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបន្ថែមមុខសញ្ញាផលិតកម្ម និងបង្ករភាពងាយស្រួលដល់ក្រុមហ៊ុនបាននាំចូលគ្រឿងម៉ាស៊ីន, សម្ភារៈបរិក្ខារ
និងធាតុចូលផលិតកម្ម សម្រាប់បម្រើឱ្យសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត

សំណើសុំបញ្ជាក់ដើមទុនវិនិយោគ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីបញ្ជាក់ដើមទុនវិនិយោគនៃគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់យកទៅប្រើប្រាស់តាមផ្លូវការ