ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតរៀបចំពិព័រណ៍ពាណិជ្ជកម្ម

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
 • ក្រុមហ៊ុនក្នុងស្រុក ឬបរទេស បណ្តាអង្គការ សមាគម ឬស្ថាប័នផ្សេងៗ ដែលរៀបចំពិព័រណ៍ពាណិជ្ជកម្ម។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍មានលក្ខណៈពាណិជ្ជកម្មបើទុកណាប្រធានបទជាប្រភេទវិជ្ជាជីវៈក៏ដោយ គឺការរៀបចំពិព័រណ៍ទាំងនោះ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដូច្នេះមុននឹងរៀបចំពិព័រណ៍ត្រូវសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មជាមុនសិន
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
 នីតិវិធីនៃការផ្ដល់សេវា៖
 1. ដាក់ពាក្យស្នើសុំ
 2. ការិយាល័យរដ្ឋបាល(អនុប្រធាននាយកដ្ឋានទទួលបន្ទុករដ្ឋបាល)
 3. ការិយាល័យជំនាញ(អនុប្រថាននាយកដ្ឋានទទួលបន្ទុក)
 4. ប្រធាននាយកដ្ឋាន
 5. បង់កម្រៃសេវា
 6. ថ្នាក់ដឹកនាំពិនិត្យនិងសម្រេច
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
 • ដើម្បីសុំលិខិតអនុញ្ញាត បណ្តាក្រុមហ៊ុន អង្គការ សមាគម និងស្ថាប័នធ្វើអាជីវកម្ម សេវាកម្មពិព័រណ៍ពាណិជ្ជកម្ម ត្រូវតែមានក្រុមហ៊ុនពិតប្រាកដដែលបានចុះបញ្ជីក្រុមហ៊ុននៅក្នុងក្រសួងពាណិជ្ជកម្ម ដោយកំណត់កម្មវត្ថុអាជីវកម្មរបស់ ខ្លួននៅក្នុងលក្ខន្តិកៈនៃក្រុមហ៊ុន។ រាល់ការរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្ម ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវប្រធានបទពិព័រណ៍ ពេលវេលា ទីតាំងរៀបចំ ព្រមទាំងឈ្មោះ និងអាសយដ្ឋានរបស់អ្នកដែលត្រូវរៀបចំពិព័រណ៍។ ឯកសារបន្ថែមផ្សេងៗទៀត អ្នករៀបចំតាំងពិព័រណ៍ទាំងអស់ត្រូវមាន៖
  • ពាក្យស្នើសុំរៀបចំពិព័រណ៍(ឯកសារដើម)របស់អ្នករៀបចំពិព័រណ៍ ចំនួន………………………………………………………………០១ច្បាប់
  • លិខិតចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម (ថតចម្លង) ចំនួន……………………………………………………………….០១ច្បាប់
  • ប័ណ្ណប៉ាតង់ ឆ្នាំចុងក្រោយ (ថតចម្លង)ចំនួន…………………០១ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

សេវារហ័សមិនអូសបន្លាយពេលវេលា ផ្តល់សេវាតាមលក្ខខណ្ឌកំណត់រយៈពេល០៧ ថ្ងៃ នៃថ្ងៃការងារ (ក្នុង០១លើក)

ការចេញលិខិតអនុញ្ញាតរៀបចំពិព័រណ៍
១,៤០០,០០០ រៀល
កម្រៃភក្តីលើសេវារៀបចំពិព័រណ៍៨%នៃចំណូលសរុប(ក្នុង០១លើក) រយៈពេលនៃការផ្តល់សេវា០១ថ្ងៃ នៃថ្ងៃធ្វើការ។
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០១២ ៨៤២ ១១៩/ ០៩៥ ៥៥៣ ៣៥៥
Contact us by email
sokdarith72@gmail.com /rithyco@yahoo.com
Contact us by address:
ជាន់ទីពីរ នៃអាគារទីស្តីការក្រសួងពាណិជ្ជកម្ម ឡូតិ៍លេខ១៩-៦១ វិថីក្រសួងពាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប