ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជីវកម្ម

សំណើសុំនាំចេញគ្រឿងម៉ាស៊ីន

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីនាំចេញគ្រឿងម៉ាស៊ីនដែលបានអនុញ្ញាត សម្រាប់សម្រួលដល់សកម្មភាពវិនិយោគរបស់ខ្លួន

សំណើសុំនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីនាំចូលគ្រឿងម៉ាស៊ីន, សម្ភារៈបរិក្ខារ, គ្រឿងសំណង់, និងធាតុចូលផលិតកម្ម សម្រាប់បម្រើឱ្យសកម្មភាពវិនិយោគរបស់ខ្លួន

សំណើសុំគម្រោងវិនិយោគថ្មី

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីទទួលបាននូវការអនុម័តលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់សំណើសុំគម្រោងវិនិយោគថ្មី សំដៅរួមចំណែកដល់ការបង្កើតបាននូវឱកាសការងារជូនពលករកម្ពុជា
និងកាត់បន្ថយភាពក្រីក្រ

សំណើសុំកែតម្លៃយថាប្រភេទទំនិញ

ផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនដើម្បីបាននាំចូលមុខទំនិញបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួន ក្នុងគោលដៅជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគ
និងបង្កើននូវបរិយាកាសវិនិយោគ ដែលអំណោយផលដល់ការធ្វើឱ្យកាន់តែប្រសើរឡើងនូវផលិតភាពក្នុងការផលិតទំនិញ, ការប្រជែងឈ្នះ
ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងជំរុញការនាំចេញ និងដោះស្រាយការងារជូនប្រជាជនដើម្បីកាត់បន្ថយភាពក្រីក្រ

សំណើសុំកម្ទេចគ្រឿងម៉ាស៊ីនចាស់ៗ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីកម្ទេចគ្រឿងម៉ាស៊ីនចាស់ៗដែលបានអនុញ្ញាត មុននឹងស្នើសុំនាំចូលគ្រឿងម៉ាស៊ីនថ្មី សំដៅបម្រើដល់សកម្មភាពវិនិយោគរបស់ខ្លួនបន្តទៀត

ការផ្តល់សេវាមគ្គុទេសក៍

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីទទួលបាននូវព័ត៌មានច្បាស់លាស់ពីការវិនិយោគនៅកម្ពុជា ជាពិសេស ការបំពេញបែបបទតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធនឹងការអនុម័តគម្រោងវិនិយោគ

ការសម្របសម្រួលចុះបញ្ជី

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីចាប់ដៃគូវិនិយោគនៅកម្ពុជា តាមរយៈការផ្គូរផ្គង និងផ្តល់ព័ត៌មានសមស្របជូនអ្នកប្រើប្រាស់សេវា

ការសម្របសម្រួលសុំទិដ្ឋាការ

ផ្តល់កិច្ចសម្រួលដល់អ្នកវិនិយោគដើម្បីចាប់ដៃគូវិនិយោគនៅកម្ពុជា តាមរយៈការផ្គូរផ្គង និងផ្តល់ព័ត៌មានសមស្របជូនអ្នកប្រើប្រាស់សេវា