ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ម៉ាស្សា ចាប់ពី ០៥គ្រែ ឬចាប់ពី ០៥កៅអីចុះក្រោម

អតិថិជនដែលមានសិទ្ធទទួលសេវា៖
តើអ្នកណាអាចស្នើសុំអាជ្ញាបណ្ណបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន?
 • ប្រជាពលរដ្ឋខ្មែរ និងជនបរទេសស្របច្បាប់
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្តល់សេវាសម្រាប់ការបើកកន្លែងម៉ាស្សា ចាប់ពី ០៥គ្រែ ឬចាប់ពី ០៥កៅអី ចុះក្រោម មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
 1. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
 2. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
 3. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
 4. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
 5. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
 6. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
 7. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
 8. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
 9. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
 10. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ
 11. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
 12. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
 13. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ
 14. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
 15. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
 16. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ដើម្បីទទួលបានសេវាសម្រាប់ការបើកកន្លែងម៉ាស្សា ចាប់ពី ០៥គ្រែ ឬចាប់ពី ០៥កៅអី ចុះក្រោម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
 • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ចំនួន១ច្បាប់
 • វិញ្ញាបនបត្របញ្ញាក់ភាពត្រឹមត្រូវសំណង់ ឬជួសជុល ឬកម្មសិទ្ធិចេញដោយ មន្ទីរ ឬការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ថតចម្លង) ចំនួន១ច្បាប់
 • លិខិតបញ្ជាក់លើប្រព័ន្ធគ្រប់គ្រងការពារអគ្គិភ័យ ចេញដោយស្នងការដ្ឋាននគរបាល ឬអធិការដ្ឋាននគរបាល (ថតចម្លង) ចំនួន១ច្បាប់
 • លិខិតបញ្ជាក់លើអនាម័យចេញដោយ មន្ទីរសុខាភិបាល (ថតចម្លង) ចំនួន១ច្បាប់
 • ប័ណ្ណពន្ធប៉ាតង់ (ថតចម្លង) ចំនួន១ច្បាប់
 • រូបថត 4×6របស់អ្នកគ្រប់គ្រង ចំនួន៣សន្លឹក
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

ម៉ាស្សា ចាប់ពី ០៥គ្រែ ឬចាប់ពី ០៥កៅអី ចុះក្រោម

តម្លៃសេវាជាក់លាក់រយៈពេលអតិបរមាសុពលភាព
២៦០ ០០០ រៀល ក្នុង ១ច្បាប់២៨ថ្ងៃ (ថ្ងៃធ្វើការ)០១ឆ្នាំ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ការិយាល័យច្រកចេញចូលតែមួយ

Contact us by address:
អាសយដ្ឋាន៖ សូមទំនាក់ទំនងការិយាល័យច្រកចេញ – ចូលតែមួយ ក្រុង ស្រុក ខណ្ឌ តាមបណ្តារាជធានី ខេត្ត ដែលអ្នករស់នៅ។

ឆ្លើយ​តប