ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម(ការបើកភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម )

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាមៈ

  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info @inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំប្រកបអាជីវកម្មជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជ-កម្មតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើហើយត្រូវបំពេញសំណុំបែបបទ ឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ    
  2. បញ្ជូនសំណុំឯកសារស្នើសុំប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ)ថ្ងៃនៃ ថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុកជាមោឃៈ
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំប្រកបអាជីវកម្មមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំប្រកបអាជីវកម្ម             ០២ ច្បាប់
  • និមិត្តសញ្ញា (Logo)              ០២ ច្បាប់
  • ជីវប្រវត្តិសង្ខេបមានបិទរូបថត៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
  • កិច្ចសន្យាប្រកបអាជីវកម្ម                 ០២ ច្បាប់
  • តារាងអង្កេតទូទៅ ០២ ច្បាប់
  • ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
 ថ្លៃសេវារយៈពេលផ្តល់សេវាសុពលភាព
១,២០០,០០០ រៀល០៧ ថ្ងៃ នៃថ្ងៃធ្វើការ០១ (មួយ) ឆ្នាំ
 ការបើកអាជីវកម្មជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

ឆ្លើយ​តប