ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការស្នើសុំលិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • បុគ្គលដែលមានបំណងស្នើសុំលិខិតអនុញ្ញាត ត្រូវបំពេញលក្ខណដូចខាងក្រោម៖
    • ជារូបវន្តបុគ្គលឬនីតិបុគ្គលស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្���កម្ពុជា និង
    • លក្ខណផ្សេងទៀតដែលកំណត់ដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនិងពាក្យស្នើសុំការស្នើសុំលិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
  1. អ.ប.គ.ព ត្រូវពិនិត្យស្នើសុំនិងឯកសារគាំទ្រផ្សេងទៀត ក្នុងរយៈពេល ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានពាក្យស្នើសុំអាជ្ញាបណ្ណ។
  2. អ.ប.គ.ព អាចតម្រូវឱ្យបុគ្គលដាក់ពាក្យស្នើសុំផ្តល់ព័ត៌មានបន្ថែមតាមការចាំបាច់ និងអាចបដិសេធពិនិត្យពាក្យស្នើសុំនោះរហូតដល់បុគ្គលដាក់ពាក្យស្នើសុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់។
  3. ក្រោយពីពិនិត្យឃើញថា បុគ្គលដាក់ពាក្យស្នើសុំបានបំពេញគ្រប់លក្ខខណ្ឌនិងមានឯកសារគាំទ្រត្រឹមត្រូវនិង​ ពេញលេញ អ.ប.គ.ព ត្រូវសុំគោលការណ៍ពីរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចេញអាជ្ញាបណ្ណ ដល់បុគ្គលដាក់ពាក្យស្នើសុំក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ។
  4. អ.ប.គ.ព អាចស្នើសុំគោលការណ៍ពីរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចេញសេចក្តីសម្រេចបដិសេធការផ្តល់អាជ្ញាបណ្ណដល់បុគ្គលដាក់ពាក្យស្នើសុំ ដោយបញ្ជាក់អំពីមូលហេតុច្បាស់លាស់។ បុគ្គលដាក់ពាក្យស្នើសុំអាចតវ៉ាមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំពោះសេចក្តីសម្រេចបដិសេធក្នុងរយៈពេល ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីបានទទួលសេចក្តីសម្រេចបដិសេធនេះ។ សេចក្តីសម្រេចបដិសេធត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំមិនបានតវ៉ាក្នុងរយៈពេលកំណត់នេះ។
  5. ក្នុងករណីទទួលបានពាក្យតវ៉ា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវសម្រេចលើពាក្យស្នើសុំតវ៉ា ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការគិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំតវ៉ា។​ បុគ្គលដាក់ពាក្យស្នើសុំតវ៉ាអាចប្តឹងទៅតុលាការមានសមត្ថកិច្ចលើ ការសម្រេចរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃគិតចាប់ថ្ងៃទទួលសេចក្តីសម្រេចលើពាក្យស្នើសុំតវ៉ា។ ការសម្រេចរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបិទផ្លូវតវ៉ា ក្នុងករណីដែលបុគ្គលដាក់ពាក្យស្នើសុំតវ៉ាមិនបានដាក់ពាក្យបណ្តឹងក្នុងរយៈពេលកំណត់នេះ។
ឯកសារភ្ជាប់
  • ពាក្យស្នើសុំលិខិតអនុញ្ញាត ដែលកំណត់ដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ឯកសារថតចម្លងបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលដាក់ពាក្យស្នើសុំ ដែលមានបញ្ជាក់ភាពត្រឹមត្រូវតាមច្បាប់ដើមពីអាជ្ញាធរមានសមត្ថកិច្ច និង
  • ឯកសារឬព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលកំណត់ដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃ
២០០០០រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង
  • គេហទំព័រ    :  www.mptc.gov.kh

Contact us by phone:
៨៥៥) ២៣ ៧២៤ ៨១០/២៣ ៧២៤ ០៦៩
Contact us by email
info@mptc.gov.kh
Contact us by address:
អាសយដ្ឋាន : អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ឆ្លើយ​តប