ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

សេវាសុំសិទ្ធិធ្វើអាជីវកម្មលើស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមតកសាសន៍ ៖ ស្នាដៃតូរ្យតន្ត្រី (សម្តែងតន្ត្រីមានទំនុកច្រៀង ឬគ្មានទំនុកច្រៀង)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖

• ពលរដ្ឋខ្មែរគ្រប់រូបដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• ជនបរទេសដែលមានលិខិតឆ្លងដែនដែលកំពុងមានសុពលភាព

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

មានចំនួន៧ដំណាក់កាល៖
១-ការិយាល័យរដ្ឋបាលទទួលឯកសារចូល និងពិនិត្យ (មានបញ្ហាឱ្យអ្នកស្នើសុំកែតម្រូវ) អត់បញ្ហាកំណត់បង្ហាញសំណុំរឿងបញ្ជូនទៅ
២-ការិយាល័យការពារស្នាដៃ ពិនិត្យបច្ចេកទេស និងកំណត់បង្ហាញពីការអនុញ្ញាត និងមិនអនុញ្ញាត (បញ្ជូនទៅការិយាល័យរដ្ឋបាល បញ្ជូនទៅអ្នកស្នើសុំវិញ) បញ្ជូន
៣-អនុប្រធានប្រធាននាយកដ្ឋាន ធ្វើកំណត់បង្ហាញ ជូន
៤-ប្រធាននាយកដ្ឋាន សម្រេច បញ្ជូន
៥-ការិយាល័យការពារស្នាដៃ រៀបចំឯកសារ (លិខិតអនុញ្ញាត) បញ្ជូន
៦-ប្រធាននាយកដ្ឋាន ចុះហត្ថលេខា (លើលិខិតអនុញ្ញាត) បញ្ជូន
៧-ការិយាល័យរដ្ឋបាល ជូនលិខិតអនុញ្ញាតដល់អ្នកស្នើសុំ (បង់ប្រាក់)

កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

• ពាក្យសុំសិទ្ធិធ្វើអាជីវកម្មលើស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ (ចំនួន ០១ ច្បាប់)
• គំរូស្នាដៃដើម(សៀវភៅ អត្ថបទ ចំណងជើងបទចម្រៀង ទំនុកច្រៀង និងចង្វាក់ច្រៀង) (ចំនួន ០១ ច្បាប់)
• អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនអ្នកស្នើសុំ(ថតចម្លងបើជារូបវន្តបុគ្គល) (ចំនួន ០១ ច្បាប់)
• សេចក្តីសម្រចបើកផលិតកម្មចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬលិខិតចុះបញ្ជីពាណិជ្ជកម្មចេញដោយក្រសួងពាណិជ្ជកម្ម
(ថតចម្លងបើជានីតិបុគ្គល) (ចំនួន ០១ ច្បាប់)
• លិខិតផ្ទេរសិទ្ធិពាក់ព័ន្ធផ្សេងៗ (ចំនួន ០១ ច្បាប់)

កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

• រយៈពេល៖ ០៥ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់គ្រប់សេវាទាំងអស់
• កម្រៃសេវា ត្រូវបានកំណត់តាមប្រកាសរួមលេខ ៦៥៧ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចខាងក្រោម៖

ស្នាដៃតូរ្យតន្ត្រីសម្តែងតន្ត្រីមានទំនុកច្រៀង ឬគ្មានទំនុកច្រៀង(១បទ)២០,០០០រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

ម៉ោងធ្វើការចាប់ពី ថ្ងៃចន្ទ ដល់ថ្ងៃស្រុក ៨:៣០ព្រឹក-៥:០០ល្ងាច

Contact us by phone:
០២៣ ២១៧ ៦៤៥ / ០២៣ ២១៨១៤៨
Contact us by address:
អគារលេខ២២៧ មហាវិថីព្រះនិងរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

វែបសាយ ៖ www.copyrightkh.org

ឆ្លើយ​តប