ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតប្រកបអាជីវកម្មស្ថានីយវិទ្យុផ្សាយផ��ទាល់ វិទ្យុផ្សាយបន្ត, ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយបន្ត, ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ផ្សាយតាមប្រព័ន្ធផ្សេងៗ(បើកអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ខ្សែកាប

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖

ចូលមើលព័ត៌មានស្តីពីកម្រងសេវាលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានតាមរយៈ

  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh ឬទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤

មានចំនួន៤ ដំណាក់កាល៖

  • សាមីខ្លួនត្រូវមកទំនាក់ទំនងស្នើសុំបែបបទប្រកបអាជីវកម្មដោយផ្ទាល់នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន
  • បំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំប្រកបអាជីវកម្ម
  • សាមីខ្លួនត្រូវមកដាក់ពាក្យស្នើសុំប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយ នៃអគ្គ-នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងទទួលយកបង្កាន់ដៃសំអាងពីមន្ត្រីច្រកចេញចូលតែមួយ បន្ទាប់ពីបានដាក់ពាក្យស្នើសុំប្រកបអាជីវកម្ម
  • អ្នកស្នើសុំប្រកបអាជីវកម្មអាចមកទទួលយកអាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងរយៈពេល៧(ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំប្រកបអាជីវកម្ម ០២ ច្បាប់
  • ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
  • រូបថត ៤x៦ ០២សន្លឹក
  • កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារបច្ចេកទេស ០២ ច្បាប់
  • កាតាឡុកម៉ាស៊ីនផ្សាយ (CatalogueTransmitter) ០២ ច្បាប់
  • កាតាឡុកស្លាបអង់តែនវិទ្យុ (Bays) ឬអង់តែនទូរទស្សន៍ ០២ ច្បាប់
  • គម្រោងសិក្សាសមិទ្ធលទ្ធភាព និង/ឬ តារាងអង្កេតទូទៅ ០២ ច្បាប់
  • ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ចកម្មក្រុមហ៊ុន ០២ ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
ពុំគិតថ្លៃ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការរយៈពេល០១ (មួយ) ឆ្នាំ
  បើកអាជីវកម្មស្ថានីយវិទ្យុផ្សាយផ្ទាល់ ទូរទស្សន៍ផ្សាយផ្ទាល់ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍ផ្សាយតាមប្រព័ន្ធផ្សេងៗ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

ឆ្លើយ​តប