ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin “C/O”) ក្រណាត់(C/Oទម្រង់A)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • នីតិបុគ្គល
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  1. ដាក់ពាក្យស្នើសុំ
  2. ការិយាល័យជំនាញពិនិត្យ
  3. នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
  4. អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
  5. រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
  6. បោះត្រាលើអាជ្ញាប័ណ្ណ
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់

ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖

១. ការនាំចេញតាមជើងនាវា(By Sea)

ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈ
ប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
  • បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
  • កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
  • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន

ខ- ផលិតផលផ្សេងទៀត ក្រៅពីសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ និង
ស្បែកជើង

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
  • បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
  • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
  • វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
  • ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
  • ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើម ទំនិញ
  • អាជ្ញាប័ណ្ណនាំចេញ (ចំពោះទំនិញដែលច្បាប់តម្រូវឱ្យមានអាជ្ញា ប័ណ្ណនាំចេញ)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន

គ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ ប្រសិនមានការកំណត់ដោយបញ្ញត្តិ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
  • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
  • វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
  • ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
  • ឯកសារពាក់ព័ន្ធរបស់ក្រុមហ៊ុនដែលអាចបញ្ជាក់ពីប្រភពដើមទំនិញ (ករណីអង្ករ និងផលិតផលកសិកម្ម ដែលមានលក្ខណៈរសើបមួយចំនួន)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន

ឃ- ទំនិញសម្លៀកបំពាក់ពណ៌ប៉ារ៉ា ពណ៌បៃតង (ត្រេអ៊ី និងកាគី)

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • ពាក្យស្នើសុំចុះត្រួតពិនិត្យខែ្សសង្វាក់ផលិតកម្ម សមត្ថភាពផលិតកម្ម និងផ្គូរផ្គងជាមួយសន្និធិនាំចេញ-នាំចូលនៃវត្ថុធាតុដើម
  • របាយការណ៍របស់មន្រ្តីត្រួតពិនិត្យសង្វាក់ផលិតកម្ម និងផលិតផលនាំចេញ
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុន ឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារដូចខាងក្រោម ៖
  • អញ្ញត្តិប័ណ្ណដឹកជញ្ជូនតាមនាវា ឬតាមជើងយន្តហោះ (Bill of Lading/Airway Bill)
  • កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
  • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)

២. ការនាំចេញតាមជើងយន្តហោះ(By Air)

ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈ
ប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រង ការនាំចេញ
  • បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម៖
    • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
    • កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
    • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)

ខ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ ប្រសិនមានការកំណត់ដោយប្បញ្ញត្តិ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុន ឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
    • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
    • កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
    • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)

៣. ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ផលិតផលធ្វើពីស្បែក និងផលិតផលដទៃទៀត ដែលដឹកជញ្ជូនតាមរថយន្តឆ្លងកាត់ព្រំដែនកម្ពុជាទៅឡើងយន្តហោះនៅប្រទេសជិតខាង(Land-Air)

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
  • បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • របាយការណ៍របស់មន្រ្តីត្រួតពិនិត្យសង្វាក់ផលិតកម្ម និងផលិតផលនាំចេញ
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរយៈពេល៣០ថ្ងៃ ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
    • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Airway Bill)
    • កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
    • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)

៤. ការនាំចេញតាមរថយន្ត(By Truck)

ក- ទំនិញសម្លៀកបំពាក់ ផលិតផលវាយនភ័ណ្ឌ ស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងទៀត ដូចជា កាបូប មួក ជាដើម

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល និងកម្រៃគ្រប់គ្រងការនាំចេញ
  • បង្កាន់ដៃបង់ប្រាក់កម្រៃសេវាសាធារណៈ
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន
  • កំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញវាយនភ័ណ្ឌនាំចេញ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកាំកុងត្រូល
  • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួន

ខ- ទំនិញជាផលិតផលសិប្បកម្មតូច និងកសិកម្ម

  • ពាក្យស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញរបស់ក្រុមហ៊ុន
  • វិក័យប័ត្រ (Invoice)
  • តារាងវេចខ្ចប់ (Packing List)
  • ប្រតិវេទន៍ចេញពីកម្ពុជា (Cambodia Outward Declaration)
  • អញ្ញត្តិប័ណ្ណដឹកជញ្ជូន (Bill of Lading)
  • លិខិតឧទេ្ទសនាម និងផ្ទេរសិទ្ធិរបស់ក្រុមហ៊ុនឱ្យតំណាងរបស់ខ្លួនក្រោយពេលចេញទំនិញរួច ត្រូវប្រគល់ជូនបន្ថែមនូវឯកសារ ដូចខាងក្រោម ៖
    • វិញ្ញាបនបត្របញ្ជាក់បរិមាណទំនិញនាំចេញរបស់អគ្គនាយកដ្ឋានកាំកុងត្រូល (CQ)
    • ប្រតិវេទន៍គយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (CD)
    • លិខិតបញ្ជាក់ពីការបង់សោហ៊ុយរដ្ឋបាល
    • ឯកសារភស្តុតាងបញ្ជាក់ពីប្រភពដើមដែលក្រុមហ៊ុនទិញទំនិញបន្ត (ក្នុងករណីអង្ករ និងផលិតផលកសិកម្ម ដែលមានលក្ខណៈរសើបមួយចំនួន)
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

ដោយអនុវត្តតាមខ្លឹមសារប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ចាប់ពីពេលដាក់ពាក្យស្នើសុំរហូត ដល់ពេលទទួលយកវិញ្ញាបនបត្រប្រភពដើមទំនិញ (C/O) គឺមានរយៈពេល ១៦ម៉ នៃ ម៉ោងធ្វើការ សុពលភាព ៦-១២ខែ

ក្រណាត់(C/Oទម្រង់A)
២៣៥,០០០រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៨៦៦ ៤៦៩
Contact us by email
ho.sivyong@moc.gov.kh / hosivyong@yahoo.com
Contact us by address:
ឡូត៍លេខ ១៩-៦១វិថិក្រសួងណាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប