ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
- ប្រជាពលរដ្ឋខ្មែរ ឬ ជនបរទេស ដែលចូលមកស្នាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ និងនីតិបុគ្គលឯកជន។
នីតិវិធីនៃការផ្តល់សេវាសម្រាប់ព្រឹត្តិបត្រថ្កោលទោសលេខ៣ មាន ១៤ ដំណាក់ ដូចខាងក្រោម ៖
ការចេញព្រឹត្តិបត្រថ្កោលទោសលេខ៣សម្រាប់ជនជាតិខ្មែរ ជាសិស្ស-និស្សិត
• ពាក្យសុំព្រឹត្តិបត្រថ្កោលទោស ០១ច្បាប់ មានបិទរូបថត ៤X៦ = ១ សន្លឹក
• ប្រវត្តិរូបសង្ខេប ០១ ច្បាប់
• សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ច្បាប់ដើម ០១ ច្បាប់ និងថតចម្លង ស-ខ្មៅ ០១ច្បាប់
• សៀវភៅស្នាក់នៅថតចម្លង ស-ខ្មៅ ០១ច្បាប់។
• ប័ណ្ណសំគាល់ខ្លួន ជាសិស្ស-និស្សិត (បើនៅរៀន) ដែលមានសុពលភាពភ្ជាប់មកជាមួយ។
បញ្ជាក់ៈ សម្រាប់ជនជាតិខ្មែររស់នៅក្រៅប្រទេស ឬជនជាតិបរទេសដែលធ្លាប់ស្នាក់នៅកម្ពុជាហើយត្រឡប់ទៅបរទេសវិញ ការផ្តល់ប្រវត្តិរូបសង្ខេបត្រូវផ្ញើតាមទូរសារដោយបញ្ជាក់ពីអាស័យដ្ឋានបច្ចុប្បន្ននៅបរទេស និងរយៈពេល ស្នាក់នៅកម្ពុជា ពីថ្ងៃខែឆ្នាំ ដែលបានចេញ-ចូល ប្រទេសកម្ពុជា ដោយមានផ្តិតស្នាមមេដៃសាមីខ្លួន ចំនួន០១ច្បាប់។
សម្រាប់ការបកប្រែព្រឹត្តិបត្រថ្កោលទោសលេខ៣ជាភាសាបរទេសមានពីរប្រភេទគឺ សេវាធម្មតា និងសេវាឆាប់រហ័ស
តម្លៃសេវា | រយៈពេល | សុពលភាព |
---|---|---|
១០ ០០០ រៀល | ២០ថ្ងៃ (ថ្ងៃធ្វើការ) | ៣ខែ |
តម្លៃសេវា | រយៈពេល | សុពលភាព |
---|---|---|
២០ ០០០ រៀល | ១២ថ្ងៃ (ថ្ងៃធ្វើការ) | ៣ខែ |
some descriptions……