ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់សារបង្កាន់ដៃ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
 • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
 • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
 • គេហទំព័រ : www.inb.gov.kh
 • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

 1. ទាញយកឯកសារសំណុំបែបបទស្នើសុំសារបង្កាន់ដៃតាមអាសយដ្ឋានគេហទំព័រ ឬអ៊ី-ម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
 2. បញ្ជូនសំណុំឯកសារស្នើសុំសារបង្កាន់ដៃតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
 3. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥(ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
 4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល១០ (ដប់) ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមាន ហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុកជាមោឃៈ
 5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថាបានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ និងត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
 6. អ្នកដាក់ពាក្យស្នើសុំបន្តផ្តល់សេវា អាចមកទទួលយកសារបង្កាន់ដៃ នៅច្រកចេញចូលតែមួយក្នុងរយៈពេល៥(ប្រាំ)ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
 • ពាក្យស្នើសុំដែលចុះហត្ថលេខាដោយប្រធានអង្គភាព ០២ ច្បាប់
 • ខ្លឹមសារ និងទីកន្លែងបេសកកម្ម ០២ ច្បាប់
 • ប័ណ្ណអ្នកសារព័ត៌មាន ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
 • អាជ្ញាប័ណ្ណរបស់ក្រសួងព័ត៌មាន ឬលិខិតពាក់ព័ន្ធ ០២ ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវា រយៈពេលផ្តល់សេវា សុពលភាព 
 ៤០,០០០ រៀល០៥ (ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការ០៣-០៦ (បីទៅប្រាំមួយ)ខែ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

ឆ្លើយ​តប