ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

បន្តសុពលភាពប្រកបអាជីវកម្មស្ថានីយទូរទស្សន៍ខ្សែកាបផ្តាច់មុខ ដែលមានទីតាំងនៅរាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
 • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
 នីតិវិធីនៃការផ្ដល់សេវា៖
 • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
 • គេហទំព័រ : www.inb.gov.kh
 • អ៊ីម៉ែល:info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ០២៣ ៧២៤ ៥១៤

មានចំនួន៦ ដំណាក់កាល៖

 1. ទាញយកឯកសារសំណុំបែបបទ ស្នើសុំបន្តសុពលភាពប្រកបអាជីវកម្មទូរទស្សន៍ខ្សែកាបតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើហើយត្រូវបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
 2. បញ្ជូនសំណុំឯកសារស្នើសុំបន្តប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិកមកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
 3. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម ត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល៥ (ប្រាំ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
 4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំប្រកបអាជីវកម្មត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្របសំណើសុំផ្តល់សេវាត្រូវចាត់ទុកជាមោឃៈ     
 5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទស្នើសុំបន្តប្រកបអាជីវកម្មមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
 6. អ្នកដាក់ពាក្យស្នើសុំបន្តប្រកបអាជីវកម្ម អាចមកទទួលយកអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មនៅច្រកចេញចូលតែមួយក្នុងរយៈពេល ០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
 • ពាក្យស្នើសុំបន្តសុពលភាពប្រកបអាជីវកម្ម ០២ ច្បាប់
 • ជីវប្រវត្តិសង្ខេបបិទរូបថត ៤x៦ (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
 • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(ថតចម្លង) ០២ ច្បាប់
 • រូបថត៤x៦ (ថតចំពីមុខ) ០២សន្លឹក
 • កិច្ចសន្យាប្រកបអាជីវកម្ម ០២ ច្បាប់
 • បញ្ជីទុព្វសម្ភារបចេ្ចកទេស (ករណីផ្តាស់ប្តូរបរិក្ខារថ្មី) ០២ ច្បាប់
 • កាតាឡុកម៉ាស៊ីនផ្សាយ (CatalogueTransmitterករណីប្តូរម៉ាស៊ីនថ្មី)០២ ច្បាប់
 • ប្លង់ទីតាំងអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់ ករណីប្តូរទីតាំងថ្មី) ០២ ច្បាប់
 • លិខិតចុះបញ្ជីពន្ធដារ និងប័ណ្ណប៉ាតង់ ០២ ច្បាប់
 • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន (ករណីកែប្រែថ្មី) ០២ ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
៨០០,០០០ រៀល០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ០១(មួយ)ឆ្នាំ
បន្តសុពលភាពប្រកបអាជីវកម្មៈ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

ឆ្លើយ​តប