ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជ្ញាប័ណ្ណនាំចេញ (ផលិតផលឈើកែច្នៃ)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • នីតិបុគ្គល
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  1. ដាក់ពាក្យស្នើសុំ
  2. ការិយាល័យជំនាញពិនិត្យ
  3. នាយកដ្ឋានជំនាញពិនិត្យបញ្ជាក់
  4. អគ្គនាយកដ្ឋានពិនិត្យបញ្ជាក់
  5. រដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការពិនិត្យនិងសម្រេច
  6. បោះត្រាលើអាជ្ញាប័ណ្ណ
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់

ការចេញអាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញត្រូវមានឯកសារ៖

ក- ផល-អនុផលព្រៃឈើ

  • លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
  • លិខិតស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញ នាំចូល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៃទៀត ជំនួសមុខឱ្យក្រុមហ៊ុននាំចេញ នាំចូល មកក្រសួងពាណិជ្ជកម្ម
  • លិខិតស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលរបស់ក្រុមហ៊ុន
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និងប័ណ្ណប៉ាតង់ (ច្បាប់ថតចម្លងដោយមានការចុះនីត្យានុកូលភាពបញ្ជាក់ពីសាលារាជធានីភ្នំពេញ)
  • លិខិតឧទេ្ទសនាម (ប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ពីប្រធានក្រុមប្រឹក្សាភិបាល ឬ អភិបាល សម្រាប់បំពេញបែបបទស្នើសុំនៅក្រសួងពាណិជ្ជកម្មដែលពុំមានសិទ្ធិក្នុង ការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុនឡើយ)
  • កិច្ចសន្យាទិញ លក់ (ច្បាប់ដើម)
  • អាជ្ញាប័ណ្ណនាំចេញ នាំចូលផ្តល់ដោយក្រសួងពាណិជ្ជកម្ម និងមានចុះទិដ្ឋាការជាមុនដោយ ប្រធានរដ្ឋបាលព្រៃឈើ
  • បង្កាន់ដៃបង់ប្រាក់

ខ- ផលិតផលឈើកៅស៊ូកែច្នៃ

  • លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
  • លិខិតស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៃទៀត ជំនួសមុខឱ្យក្រុមហ៊ុននាំចេញ នាំចូល មកក្រសួងពាណិជ្ជកម្ម
  • លិខិតស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលទំនិញរបស់ ក្រុមហ៊ុន
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និង ប័ណ្ណប៉ាតង់ (ច្បាប់ថតចម្លងដោយមានការចុះនីត្យានុកូលភាពបញ្ជាក់ពីសាលារាជធានីភ្នំពេញ)
  • លិខិតឧទេ្ទសនាម (ប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ពីប្រធានក្រុមប្រឹក្សាភិបាល ឬ អភិបាល សម្រាប់បំពេញបែបបទស្នើសុំនៅក្រសួងពាណិជ្ជកម្ម ដែលពុំមានសិទ្ធិក្នុង ការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុនឡើយ)
  • កិច្ចសន្យាទិញ លក់ (ច្បាប់ដើម)
  • បង្កាន់ដៃបង់ប្រាក់សម្រាប់ការស្នើអាជ្ញាប័ណ្ណនាំចូលទំនិញអនុលោមតាមច្បាប់កំណត់ ក្រុមហ៊ុនត្រូវភ្ជាប់ ឯកសារបន្ថែមដូចខាងក្រោម៖
  • វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin) របស់ប្រទេសនាំចេញ
  • អញ្ញតប័ណ្ណដឹកជញ្ជូន (Bill of Lading) ផ្លូវទឹក ឬ ផ្លូវគោក
  • ឯកសារតម្រូវដោយក្រសួង ស្ថាប័ន ពាក់ព័ន្ធប្រសិនជាមាន

គ- ផលិតផលឈើដាំផ្សេងៗទៀត

  • លិខិតអនុញ្ញាតជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬស្ថាប័នពាក់ព័ន្ធដទៀត ស្នើសុំគោលការណ៍អាជ្ញាប័ណ្ណនាំចេញនាំចូលទំនិញ ជំនួសមុខឱ្យក្រុមហ៊ុននាំចេញ នាំចូល មកក្រសួងពាណិជ្ជកម្ម
  • លិខិតស្នើសុំអាជ្ញាប័ណ្ណនាំចេញ-នាំចូលរបស់ក្រុមហ៊ុន
  • វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន និងប័ណ្ណប៉ាតង់ (ច្បាប់ថតចម្លងដោយមានការចុះនីត្យានុកូលភាពបញ្ជាក់ពីសាលារាជធានីភ្នំពេញ)
  • លិខិតឧទេ្ទសនាម (ប្រគល់សិទ្ធិជូនបុគ្គលណាម្នាក់ពីប្រធានក្រុមប្រឹក្សាភិបាល ឬ អភិបាល សម្រាប់បំពេញបែបបទស្នើសុំនៅក្រសួងពាណិជ្ជកម្ម ដែលពុំមានសិទ្ធិក្នុងការចុះហត្ថលេខាក្នុងនាមក្រុមហ៊ុនឡើយ)
  • កិច្ចសន្យាទិញ លក់ (ច្បាប់ដើម)
  • បង្កាន់ដៃបង់ប្រាក់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា

ដោយអនុវត្តតាមខ្លឹមសារប្រកាសរួមលេខ ១២១៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ចាប់ពីពេលដាក់ពាក្យស្នើសុំរហូតដល់ទទួលយកឯកសារមានរយៈពេលដូចខាងក្រោម៖

រយៈពេលផលិតផលឈើកែច្
១៦ ម៉ នៃម៉ោងធ្វើការ សុពលភាព០២ខែ ឬ ៤៥ថ្ងៃ បន្ទាប់ពីចុះទិដ្ឋាការដោយប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៨០០,០០០ រៀល
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៨៦៦ ៤៦៩
Contact us by email
ho.sivyong@moc.gov.kh / hosivyong@yahoo.com
Contact us by address:
ឡូត៍លេខ ១៩-៦១វិថិក្រសួងណាណិជ្ជកម្ម (ផ្លូវលេខ១១៣បេ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប