ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការផ្តល់លិខិតអនុញ្ញាតផ្ទេរសិទ្ធិកាសែត ទស្សនាវដ្តី ព្រឹត្តបត្រ (ការផ្តល់លិខិតអនុញ្ញាតផ្ទេរសិទ្ធិកាសែត ទស្សនាវដ្តី ព្រឹត្តបត្រ)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • ជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ឬជនបរទេស ឬនីតិបុគ្គលដែលកំណត់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
  • ចូលមើលព័ត៌មានស្តីពីកម្រងសេវារដ្ឋបាលលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មានៈ
  • គេហទំព័រ : www.inb.gov.kh
  • អ៊ីម៉ែល: info@inb.gov.kh និងទាក់ទងតាមទូរស័ព្ទលេខៈ ០២៣ ៧២៤ ៥១៤

មានចំនួន៦ដំណាក់កាល៖

  1. ទាញយកឯកសារសំណុំបែបបទស្នើសុំផ្ទេរសិទ្ធិកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រតាមអាសយដ្ឋានគេហទំព័រ ឬអ៊ីម៉ែលខាងលើ ហើយបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ និងលក្ខខណ្ឌនៃពាក្យស្នើសុំ
  2. បញ្ជូនសំណុំឯកសារស្នើសុំផ្ទេរសិទ្ធិប្រកបអាជីវកម្មតាមអាសយដ្ឋានអេឡិចត្រូនិក មកច្រកចេញចូលតែមួយនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
  3. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវាត្រូវរង់ចាំការឆ្លើយតបក្នុងរយៈពេល ៥(ប្រាំ) ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីមន្ត្រីច្រកចេញចូលតែមួយបានទទួលពាក្យស្នើសុំ
  4. ប្រសិនបើពុំមានឯកសារគ្រប់គ្រាន់ អ្នកស្នើសុំផ្តល់សេវាត្រូវបំពេញឯកសារឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ ប ន្ទាប់ពីសាមីខ្លួនបានទទួលការជូនដំណឹងពីមន្ត្រីច្រកចេញចូលតែមួយ។ ករណីមិនបានបំពេញសំណុំបែបបទឲ្យបានគ្រប់គ្រាន់តាមកាលកំណត់ខាងលើ ហើយពុំមានហេតុផលសមស្រប សំណើសុំផ្តល់សេ វាត្រូវចាត់ទុកជាមោឃៈ     
  5. បន្ទាប់ពីមានការឆ្លើយតបពីមន្ត្រីច្រកចេញចូលតែមួយថា បានបំពេញឯកសារគ្រប់គ្រាន់ហើយ សាមីខ្លួនត្រូវយកសំណុំបែបបទមកដាក់នៅច្រកចេញចូលតែមួយ ហើយត្រូវបង់ថ្លៃសេវារដ្ឋបាល និងទទួលយកបង្កាន់ដៃសំអាង
  6. អ្នកដាក់ពាក្យស្នើសុំផ្តល់សេវា អាចមកទទួលយកអាជ្ញាប័ណ្ណនៅច្រកចេញចូលតែមួយក្នុងរយៈពេល០៧ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីសាមីខ្លួនបានទទួលបង្កាន់ដៃសំអាង។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
  • ពាក្យស្នើសុំផ្ទេរសិទ្ធិប្រកបអាជីវកម្ម             ០២ ច្បាប់
  • និមិត្តសញ្ញា (Logo)                 ០២ ច្បាប់
  • លិខិតថ្កោលទោស                 ០២ ច្បាប់
  • ជីវប្រវត្តិរូបសង្ខេបមានបិទរូបថត៤x៦      ០២ ច្បាប់
  • កិច្ចសន្យាប្រកបអាជីវកម្ម                     ០២ ច្បាប់
  • អាជ្ញាប័ណ្ណរបស់ក្រសួងព័ត៌មាន(ថតចម្លង) ០២ ច្បាប់
  • លិខិតបញ្ជាក់អត្តសញ្ញាណ ឬលិខិតឆ្លងដែន (ថតចម្លង)     ០២ ច្បាប់
  • តារាងអង្កេតទូទៅ                 ០២ ច្បាប់
  • ប្លង់ទីតាំងធ្វើអាជីវកម្ម (បញ្ជាក់ពីមេឃុំ/សង្កាត់) ០២ ច្បាប់
  • របាយការណ៍សង្ខេបកម្មវិធីផ្សាយប្រចាំឆ្នាំ         ០២ ច្បាប់
  • បញ្ជីទុព្វសម្ភារ ម៉ាស៊ីនបោះពុម្ពផ្សាយ         ០២ ច្បាប់
  • លក្ខន្តិកៈ និងលិខិតចុះបញ្ជីពាណិជ្ជកម្មក្រុមហ៊ុន ០២ ច្បាប់
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវា រយៈពេលផ្តល់សេវាសុពលភាព
៦០០,០០០ រៀល០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ ០១(មួយ)ឆ្នាំ
ផ្ទេរសិទ្ធិកាសែត, ទស្សនាវដ្តី ព្រឹត្តបត្រ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង

Contact us by phone:
០២៣ ៧២៤ ៥១៤/ ០២៣ ៤៣០ ២២៧
Contact us by email
info@inb.gov.kh
Contact us by address:
អគារលេខ៦២ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

some descriptions……

ឆ្លើយ​តប