ទិដ្ឋភាពទូទៅ
តើអ្នកណាមានសិទ្ធទទួលសេវា?
រូបវ័ន្តបុគ្គល ឬនីតិបុគ្គល
រូបវ័ន្តបុគ្គល ឬនីតិបុគ្គល
ក.ដំណើរការឯកសារ
១. សម្បទានិកត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនិងថាមពល
២. ច្រកចេញចូលតែមួយបញ្ជូនសំណុំឯកសារជូនឯកឧត្តមរដ្ឋមន្រ្តី
៣. ឯកឧត្តមរដ្ឋមន្រ្តីចាត់អគ្គនាយកដ្ឋានធនធានរ៉ែពិនិត្យសំណុំឯកសារ
៤. អគ្គនាយកដ្ឋានធនធានរ៉ែចាត់នាយកដ្នានជំនាញត្រួតពិនិត្យឯកសារទៅតាមប្រភេទអាជ្ញាបណ្ណដែលអាជីវករស្នើសុំ
៥. អង្គភាពជំនាញមានរយៈពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីដំណើរការនីតិវិធី ដើម្បីរៀបចំសំណុំឯកសារបញ្ជូនមកថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រម ដើម្បីផ្ដល់យោបល់ មុននឹងឈានដល់ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេចចុះបញ្ជីអាជ្ញាបណ្ណ
៦. សម្បទានិកត្រូវមកបង់កម្រៃចុះបញ្ជីអាជ្ញាបណ្ណនៅការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោយពីមានការសម្រេចចុះបញ្ជីអាជ្ញាបណ្ណ និងទៅយកវិញ្ញាបនបត្រចុះបញ្ជីអាជ្ញាបណ្ណពីនាយកដ្ឋានជំនាញបន្ទាប់ពីបានបង់កម្រៃអាជ្ញាបណ្ណ
ខ. ព័ត៌មាន
១.ព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាមានការបិទផ្សាយនៅក្រសួងរ៉ែនិងថាមពល និងតាមរយៈគេហទំព័ររបស់ក្រសួងរ៉ែនិងថាមពល www.mme.gov.kh
គ. ភាពឆ្លើយតប
២.ផ្ដល់ព័ត៌មាន និងប្រឹក្សាយោបល់នៅច្រកចេញចូលតែមួយក្រសួងរ៉ែនិងថាមពល និងលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានតុ កៅអីសម្រាប់អង្គុយរង់ចាំ
៣.មានការសម្របសម្រួល និងអន្តរាគមន៍ក្នុងករណីដែលមានការអនុវត្តខុសនីតិវិធីដែលមានចែងក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពល
បង់កម្រៃចុះបញ្ជីអាជ្ញាបណ្ណ | ក្រសួងរ៉ែនិងថាមពលប្រើប្រាស់ពេលវេលា | មានសុពលភាព |
---|---|---|
ចំនួន ១,៥០០,០០០ រៀល | ៤៥ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ដំណើរការផ្ដល់សេវា | ទៅតាមសុពលភាពអាជ្ញាបណ្ណ |
Call us Monday-Friday 8:30AM-5:00PM
some descriptions……