កថាខណ្ឌបន្ទាប់ ចូល សេចក្តីណែនាំ ដំណើរការឯកសារសម្បទានិកត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនិងថាមពលអតិថិជនត្រូវបង់កម្រៃសេវាពិនិត្យ រៀបចំ និងដំណើរការឯកសារសម្រាប់ការផ្ដល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែច្រកចេញចូលតែមួយបញ្ជូនសំណុំឯកសារជូនឯកឧត្តមរដ្ឋមន្រ្តីឯកឧត្តមរដ្ឋមន្រ្តីចាត់អគ្គនាយកដ្ឋានធនធានរ៉ែពិនិត្យសំណុំឯកសារអគ្គនាយកដ្ឋានធនធានរ៉ែចាត់នាយកដ្នានជំនាញត្រួតពិនិត្យឯកសារទៅតាមប្រភេទអាជ្ញាបណ្ណដែលអាជីវករស្នើសុំអង្គភាពជំនាញពិនិត្យលើសំណុំឯកសារស្នើសុំក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ (ប្រសិនបើសំណុំឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ នាយកដ្ឋានជំនាញបន្តនីតិវិធី)ពិនិត្យសំណុំឯកសារស្នើសុំរួចមក(ត្រឹមត្រូវ និងគ្រប់គ្រាន់) នាយកដ្ឋានជំនាញមាន រយៈពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីត្រួតពិនិត្យទីតាំងបច្ចេកទេស មុននឹងឈានទៅដល់ការផ្ដល់យោបល់ជូន ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងផ្ដល់អាជ្ញាបណ្ណពិនិត្យបច្ចេកទេសឃើញថាអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មបាន នាយកដ្ឋានជំនាញត្រូវរៀបចំសំណុំឯកសារបញ្ជូនមកថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រម ដើម្បីផ្ដល់យោបល់ មុននឹងឈានដល់ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេចផ្ដល់អាជ្ញាបណ្ណសម្បទានិកត្រូវមកបង់កម្រៃអាជ្ញាបណ្ណនៅការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោយពីមានការសម្រេចផ្ដល់អាជ្ញាបណ្ណ និងទៅយកអាជ្ញាបណ្ណពីនាយកដ្ឋានជំនាញបន្ទាប់ពីបង់កម្រៃអាជ្ញាបណ្ណព័ត៌មានព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាមានការបិទផ្សាយនៅក្រសួងរ៉ែនិងថាមពល និងតាមរយៈគេហទំព័ររបស់ក្រសួងរ៉ែនិងថាមពល www.mme.gov.khភាពឆ្លើយតបផ្ដល់ព័ត៌មាន និងប្រឹក្សាយោបល់នៅច្រកចេញចូលតែមួយក្រសួងរ៉ែនិងថាមពល និងលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានតុ កៅអីសម្រាប់អង្គុយរង់ចាំមានការសម្របសម្រួល និងអន្តរាគមន៍ក្នុងករណីដែលមានការអនុវត្តខុសនីតិវិធីដែលមានចែងក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពល។
កថាខណ្ឌបន្ទាប់ ចូល ដំណើរការផ្តល់សេវា ឯកសារភ្ជាប់ ពាក្យស្នើសុំអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ…១ច្បាប់ប្រវត្តិរូបសង្ខេប និងច្បាប់ចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយមានការបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម…១ច្បាប់ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម…១ច្បាប់របាយការណ៍សិក្សាវាយតម្លៃភូគព្ភសាស្រ្ត សក្ដានុពលធនធានរ៉ែ និងការរក្សាសមិទ្ធលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែដោយអ្នកជំនាញខាងភូគព្ភសាស្រ្តរ៉ែ…១ច្បាប់ឯកសារបញ្ជាក់ប្លង់កម្មសិទ្ធដីស្របច្បាប់ ក្នុងករណីប្រតិបត្តិការធនធានរ៉ែស្ថិតនៅក្នុងកម្មសិទ្ធដីឯកជន…១ច្បាប់គម្រោងបច្ចេកទេស និងផែនការអាជីវកម្ម ដោយរួមមានវិធានការចូលរួមលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន…១ច្បាប់ផែនការ និងគម្រោងប៉ាន់ស្មានថវិកាសម្រាប់ស្ដារការដ្ឋានឡើងវិញ…១ច្បាប់របាយការណ៍វាយតម្លៃបឋមនៃផលប៉ះពាល់បរិស្ថាន-សង្គម (និងជលវិទ្យាក្នុងករណីអាជីវកម្មធ្វើនៅក្នុងដងស្ទឹង ទន្លេ បឹងបួរ) និងផែនការការពារបរិស្ថាន-សង្គម និងកិច្ចព្រមព្រៀងសហគមន៍ក្នុងករណីមានផលប៉ះពាល់ជាមួយសហគមន៍មូលដ្ឋាន…១ច្បាប់លិខិតអនុញ្ញាតផ្សេងៗចេញដោយស្ថាប័នមានសមត្ថកិច្ច…១ច្បាប់គម្រោងស្នើផែនការហិរញ្ញប្បទាន…១ច្បាប់បណ្ណបង់កម្រៃពិនិត្យសេវា…១ច្បាប់។
កថាខណ្ឌបន្ទាប់ ចូល ទំនាក់ទំ���ង ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់សុក្រ 8:30AM-5:00PM Contact us by phone:(៨៥៥) ២៣ ២១៩ ៥៧៤ Contact us by address:អគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ