ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

អាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ

ទិដ្ឋភាពទូទៅ
តើអ្នកណាមានសិទ្ធទទួលសេវា?

នីតិបុគ្គល ឬ រូបវ័ន្តបុគ្គល

កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
 1. ដំណើរការឯកសារ
  • សម្បទានិកត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនិងថាមពល
  • អតិថិជនត្រូវបង់កម្រៃសេវាពិនិត្យ រៀបចំ និងដំណើរការឯកសារសម្រាប់ការផ្ដល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែ
  • ច្រកចេញចូលតែមួយបញ្ជូនសំណុំឯកសារជូនឯកឧត្តមរដ្ឋមន្រ្តី
  • ឯកឧត្តមរដ្ឋមន្រ្តីចាត់អគ្គនាយកដ្ឋានធនធានរ៉ែពិនិត្យសំណុំឯកសារ
  • អគ្គនាយកដ្ឋានធនធានរ៉ែចាត់នាយកដ្នានជំនាញត្រួតពិនិត្យឯកសារទៅតាមប្រភេទអាជ្ញាបណ្ណដែលអាជីវករស្នើសុំ
  • អង្គភាពជំនាញពិនិត្យលើសំណុំឯកសារស្នើសុំក្នុងរយៈពេល ១៥ថ្ងៃ នៃថ្ងៃធ្វើការ (ប្រសិនបើសំណុំឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ នាយកដ្ឋានជំនាញបន្តនីតិវិធី)
  • ពិនិត្យសំណុំឯកសារស្នើសុំរួចមក(ត្រឹមត្រូវ និងគ្រប់គ្រាន់) នាយកដ្ឋានជំនាញមាន រយៈពេល ៤៥ថ្ងៃ នៃថ្ងៃធ្វើការ ដើម្បីត្រួតពិនិត្យទីតាំងបច្ចេកទេស មុននឹងឈានទៅដល់ការផ្ដល់យោបល់ជូន ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងផ្ដល់អាជ្ញាបណ្ណ
  • ពិនិត្យបច្ចេកទេសឃើញថាអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មបាន នាយកដ្ឋានជំនាញត្រូវរៀបចំសំណុំឯកសារបញ្ជូនមកថ្នាក់ដឹកនាំទទួលបន្ទុកតាមឋានានុក្រម ដើម្បីផ្ដល់យោបល់ មុននឹងឈានដល់ ឯកឧត្តមរដ្ឋមន្រ្តីពិនិត្យ និងសម្រេចផ្ដល់អាជ្ញាបណ្ណ
  • សម្បទានិកត្រូវមកបង់កម្រៃអាជ្ញាបណ្ណនៅការិយាល័យគ្រប់គ្រងចំណូលមិនមែនសារពើពន្ធធនធានរ៉ែ នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោយពីមានការសម្រេចផ្ដល់អាជ្ញាបណ្ណ និងទៅយកអាជ្ញាបណ្ណពីនាយកដ្ឋានជំនាញបន្ទាប់ពីបង់កម្រៃអាជ្ញាបណ្ណ
 2. ព័ត៌មាន
  • ព័ត៌មានពាក់ព័ន្ធនឹងការផ្ដល់សេវាមានការបិទផ្សាយនៅក្រសួងរ៉ែនិងថាមពល និងតាមរយៈគេហទំព័ររបស់ក្រសួងរ៉ែនិងថាមពល www.mme.gov.kh
 3. ភាពឆ្លើយតប
  • ផ្ដល់ព័ត៌មាន និងប្រឹក្សាយោបល់នៅច្រកចេញចូលតែមួយក្រសួងរ៉ែនិងថាមពល និងលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានធនធានរ៉ែ ដោយមានតុ កៅអីសម្រាប់អង្គុយរង់ចាំ
  • មានការសម្របសម្រួល និងអន្តរាគមន៍ក្នុងករណីដែលមានការអនុវត្តខុសនីតិវិធីដែលមានចែងក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពល។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់
 1. ពាក្យស្នើសុំអាជ្ញាបណ្ណអណ្ដូងរ៉ែបើក និងការដ្ឋានវាយថ្មសម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ…១ច្បាប់
 2. ប្រវត្តិរូបសង្ខេប និងច្បាប់ចម្លងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយមានការបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម…១ច្បាប់
 3. ច្បាប់ចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម…១ច្បាប់
 4. របាយការណ៍សិក្សាវាយតម្លៃភូគព្ភសាស្រ្ត សក្ដានុពលធនធានរ៉ែ និងការរក្សាសមិទ្ធលទ្ធភាពសេដ្ឋកិច្ចជម្រករ៉ែដោយអ្នកជំនាញខាងភូគព្ភសាស្រ្តរ៉ែ…១ច្បាប់
 5. ឯកសារបញ្ជាក់ប្លង់កម្មសិទ្ធដីស្របច្បាប់ ក្នុងករណីប្រតិបត្តិការធនធានរ៉ែស្ថិតនៅក្នុងកម្មសិទ្ធដីឯកជន…១ច្បាប់
 6. គម្រោងបច្ចេកទេស និងផែនការអាជីវកម្ម ដោយរួមមានវិធានការចូលរួមលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន…១ច្បាប់
 7. ផែនការ និងគម្រោងប៉ាន់ស្មានថវិកាសម្រាប់ស្ដារការដ្ឋានឡើងវិញ…១ច្បាប់
 8. របាយការណ៍វាយតម្លៃបឋមនៃផលប៉ះពាល់បរិស្ថាន-សង្គម (និងជលវិទ្យាក្នុងករណីអាជីវកម្មធ្វើនៅក្នុងដងស្ទឹង ទន្លេ បឹងបួរ) និងផែនការការពារបរិស្ថាន-សង្គម និងកិច្ចព្រមព្រៀងសហគមន៍ក្នុងករណីមានផលប៉ះពាល់ជាមួយសហគមន៍មូលដ្ឋាន…១ច្បាប់
 9. លិខិតអនុញ្ញាតផ្សេងៗចេញដោយស្ថាប័នមានសមត្ថកិច្ច…១ច្បាប់
 10. គម្រោងស្នើផែនការហិរញ្ញប្បទាន…១ច្បាប់
 11. បណ្ណបង់កម្រៃពិនិត្យសេវា…១ច្បាប់។
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃ(រៀល)រយៈពេល(ថ្ងៃ)សុពលភាព(ឆ្នាំ)
៥០០,០០០.០០១៥០២
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំ���ង

ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ ដល់សុក្រ 8:30AM-5:00PM

Contact us by phone:
(៨៥៥) ២៣ ២១៩ ៥៧៤
Contact us by address:
អគារលេខ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឆ្លើយ​តប