ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានសិក្សា អបវ កម្រិតវិញ្ញាបនបត្រ (រយៈពេលលើសពី៣ខែ)

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
  • គ្រឹះស្ថានសិក្សាឯកជន ដែលមានបំណងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
 នីតិវិធីនៃការផ្ដល់សេវា៖
  • កញ្ចប់ឯកសារនៃការចុះបញ្ជិកានេះអាចរកបាន ឬទាញយកបានពី៖
    • គេហទំព័រ htt://www.ntb.gov.kh/registration.html ឬនៅនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សម្រាប់គ្រឹះស្ថានដែលបណ្តុះបណ្តាលវគ្គវែងចាប់ពី ០៣ខែឡើង ដល់កម្រិតឧត្តមសិក្សា ដើម្បីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី)។
  • ត្រូវបំពេញឯកសារ និងរៀបចំឯកសារតាមលក្ខខណ្ឌនៃការចុះបញ្ជិកា
  • ក្រោយបំពេញរួច ត្រូវយកសំណុំឯកសារនោះមកនាយកដ្ឋានជំនាញ (នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សាដើម្បីពិនិត្យ។
  • បន្ទាប់ពីឯកសារត្រូវបានពិនិត្យត្រឹមត្រូវតាមនីតិវិធី នាយកដែលស្នើសុំចុះបញ្ជិកាគ្រឹះស្ថានថ្មីត្រូវយកសំណុំឯកសារទាំងនោះ ឆ្លងអជ្ញាធរដែនដីរួមមាន៖ មេឃុំ/ចៅសង្កាត់ ប្រធានការិយាល័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្រុក/ខណ្ឌ អភិបាលស្រុក/ខណ្ឌ/ក្រុង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជ-ធានី-ខេត្ត។
  • ត្រូវយកសំណុំឯកសារនៃការចុះបញ្ជិកាដែលបានបំពេញត្រឹមត្រូវតាមលក្ខណ្ឌខាងលើ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • ត្រូវបង់សេវាសាធារណៈជូនរដ្ឋ តាមកម្រិតដែលគ្រឹះស្ថានស្នើសុំ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ៧១៤ សហវ.ប្រក ស្តីពីសេវាសាធារណៈ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់

ចុះបញ្ជិកាគ្រឹះស្ថានសិក្សា៖

  • ឯកសាររដ្ឋបាល
    • ពាក្យស្នើសុំ (ដែលមានការទទួលស្គាល់ពីអាជ្ញាធរលំដាប់ថ្នាក់)
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • ផែនការយុទ្ធសាស្រ្ត
    • វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិអគារ/កិច្ចសន្យាជួលអគារ (អគារតម្រូវឱ្យស្របតាមកម្រិតនៃការបណ្តុះបណ្តាល) ករណីផ្លាស់ប្តូរត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរត្រឹមត្រូវ
  • ផែនការសិក្សា កម្មវិធីសិក្សា និងវិធីសាស្រ្តបណ្តុះបណ្តាល
    • ផែនការបណ្តុះបណ្តាល
    • កម្មវិធីសិក្សាស្របតាមស្តង់ដាជាតិ
    • វិធីសាស្រ្តបណ្តុះបណ្តាលផ្អែកលើសមត្ថភាព
  • ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្ភារៈបរិក្ខារ
    • ទំហំផៃ្ទដី អគារ រោងជាង បន្ទប់ពិសោធន៍ សាលប្រជុំ។ល។
    • សម្ភារៈបរិក្ខាររោងជាង មន្ទីរពិសោធន៍
    • សម្ភារៈឧបទេសបង្រៀន
    • បណ្ណាល័យ (សៀវភៅ ឯកសារ)
  • គណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិក
    • បញ្ជីរាយនាមអ្នកគ្រប់គ្រង សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រ (បទពិសោធន៍ និងកិច្ចសន្យាការងារ)
    • បញ្ជីរាយនាមឈ្មោះសាស្រ្តចារ្យ សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រ (បទ-ពិសោធន៍ និងកិច្ចសន្យាការងារ)
    • បញ្ជីរាយនាមឈ្មោះបុគ្គលិក សូមភ្ជាប់មកជាមួយនូវសញ្ញាបត្រ (បទ-ពិសោធន៍ និងកិច្ចសន្យាការងារ)
  • បទបញ្ជាផ្ទៃក្នុង
    • កម្មវិធីនៃការប្រឡងឆមាស ប្រឡងបញ្ចប់ និងការវាយតម្លៃការបណ្តុះ-បណ្តាលក្នុងការដាក់ពិន្ទុ
    • លក្ខខណ្ឌក្នុងការប្រឡងជ្រើសរើស ឬជ្រើសរើសឲ្យចូលរៀន៖
    • បទបញ្ជាស្តីពីអវត្តមានក្នុងការសិក្សា
    • បទបញ្ជាគ្រប់គ្រងសិស្ស និស្សិត និងបទបញ្ជាផេ្សងៗទៀត-
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវារយៈពេលផ្តល់សេវាសុពលភាពនៃសេវា
៤ ០០០ ០០០រៀល៣០ថ្ងៃ៦ឆ្នាំ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង
  • នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
  • អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • ការិយាល័យគ្រប់គ្រងគ្រឹះស្ថាន

Contact us by phone:
០២៣ ៨៨២ ៩១៩
Contact us by email
sakhem-chann@mptc.gov.kh
Contact us by address:
អគារលេខ ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណុ្ឌទួលគោក

some descriptions……

ឆ្លើយ​តប