ព្រះរាជាណាចក្រកម្ពុជា

ដោយប្រជាជន ដើម្បីប្រជាជន

ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានសិក្សា អបវ (អង្គការ/សមាគម) រយៈពេលលើសពី៣ខែ

ទិដ្ឋភាពទូទៅ
អតិថិជនដែលមានសិទ្ធទទួលសេវា៖
 • រឹះស្ថានសិក្សា អង្គការមិនមែនរដ្ឋាភិបាល/សមាគម ដែលមានបំណងបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
កថាខណ្ឌបន្ទាប់
ចូល
សេចក្តីណែនាំ
នីតិវិធីនៃការផ្ដល់សេវា៖
 • កញ្ចប់ឯកសារនៃការចុះបញ្ជិកានេះអាចរកបាន៖
  • នៅនាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សម្រាប់គ្រឹះស្ថានដែលបណ្តុះបណ្តាលវគ្គវែងចាប់ពី ០៣ខែឡើង ដល់កម្រិតឧត្តមសិក្សា ដើម្បីស្នើសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី)។
  • តាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត (សម្រាប់គ្រឹះស្ថានដែលបណ្តុះ-
  • បណ្តាលវគ្គខ្លីក្រោម ០៣ខែ ដើម្បីស្នើសុំការអនុញ្ញាត ពីប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត)។
 • ត្រូវបំពេញឯកសារ និងរៀបចំឯកសារតាមលក្ខខណ្ឌនៃការចុះបញ្ជិកា
 • ត្រូវយកសំណុំឯកសារនៃការចុះបញ្ជិកាដែលបានបំពេញត្រឹមត្រូវតាមលក្ខណ្ឌខាងលើ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កថាខណ្ឌបន្ទាប់
ចូល
ដំណើរការផ្តល់សេវា
ឯកសារភ្ជាប់

ចុះបញ្ជិកាអង្គការ/សមាគមជាតិ និងអន្តរជាតិ៖

 • លិខិតស្នើសុំ
 • លិខិតទទួលស្គាល់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (សម្រាប់អង្គការ/សមាគមបរទេស) និងប្រកាសទទួលស្គាល់ពីក្រសួងមហាផ្ទៃ(សម្រាប់អង្គការ/សមាគមក្នុងស្រុក)
 • កិច្ចព្រមព្រៀងគម្រោងការសកម្មភាព និងផែនការថវិកាសម្រាប់រយៈពេល ០៣ឆ្នាំ ជាភាសាខ្មែរ និងភាសាអង់គ្លេស
 • លិខិតផ្តល់សិទ្ធិតំណាងអង្គការនៅប្រទេសកម្ពុជា វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិអគារ/កិច្ចសន្យាជួលអគារ
 • រចនាសម្ព័ន្ធគ្រប់គ្រងអង្គការ/សមាគម
 • បញ្ជីរាយនាមគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងបុគ្គលិកជាតិ និងអន្តរជាតិនិងប្រវត្តិរូបសង្ខេប
  • បញ្ជីរាយនាមអ្នកគ្រប់គ្រង
  • បញ្ជីរាយនាមសាស្រ្តាចារ្យ
  • បញ្ជីរាយនាមបុគ្គលិក
 • កម្មវិធីសិក្សាតាមមុខជំនាញបណ្តុះបណ្តាលដែលស្នើ
 • បញ្ជីរាយនាមសិស្ស-និស្សិត និងសិក្ខាកាមកំពុងទទួលការបណ្តុះបណ្តាល
 • ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសម្ភារៈបរិក្ខារ
  • ទំហំផ្ទៃដី អគារ រោងជាង បន្ទប់ពិសោធន៍ សាលប្រជុំ។ល។
  • សម្ភារៈបរិក្ខាររោងជាង មន្ទីរពិសោធន៍
  • សម្ភារៈឧបទេសបង្រៀន
  • បណ្ណាល័យ និងសៀវភៅ ឯកសារ
 • រូបថតទីតាំង និងសកម្មភាព
កថាខណ្ឌបន្ទាប់
ចូល
តម្លៃសេវា
តម្លៃសេវារយៈពេលផ្តល់សេវា សុពលភាពនៃសេវា
 មិនគិតកម្រៃសេវា30ថ្ងៃ៣ឆ្នាំ
កថាខណ្ឌបន្ទាប់
ចូល
ទំនាក់ទំនង
 • នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា
 • អគារអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
 • ការិយាល័យគ្រប់គ្រងគ្រឹះស្ថាន

Contact us by phone:
០២៣ ៨៨២ ៩១៩
Contact us by email
sakhem-chann@mptc.gov.kh
Contact us by address:
អគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណុ្ឌទួលគោក រាជធានីភ្នំពេញ

some descriptions……

ឆ្លើយ​តប